វិធី៦យ៉ាងដើម្បីព្យាបាលការពិបាកគេង ឬ គេងមិនលក់

  • 2017-11-10 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានមនុស្សជាច្រើនតែងតែមានសង្ស័យពីខ្លួនរបស់ពួកគេថាតើមានជំអឺអ្វីទើបគេមិនលក់នៅពេលយប់។ ហើយពួកគេតែងតែរិះរកគ្រប់វិធីដើម្បីធ្វើអោយវាបានធូស្បើយជាងនេះ ឬធ្វើយ៉ាងណាឲ្យតែបានគេងលក់ រហូតដល់មានអ្នកខ្លះប្រើប្រាស់ថ្នាំងងុយគេទៀតផង។

ឥឡូវនេះយើងមានវិធីថ្មី៦យ៉ាងដើម្បីជំរុញការគេងឲ្យកាន់តែមានប្រសិទ្ធិភាពចំពោះអ្នក៖

វិធីទី១៖

សូមជៀសវៀងការញ៉ាំសាច់ជ្រូកបីជាន់, សូកូឡា, ដំឡូងបារាំង, និងផឹកស្រាមុនពេលចូលគេង ព្រោះថាអាហារទាំងនេះអាចធ្វើឲ្យខួរក្បាលរបស់យើងមិនឈប់សម្រាក ព្រមទាំងធ្វើអោយរំខានដំណេកថែមទៀតផង។

វិធីទី២៖

មុជ ឬ ត្រាំក្នុងទឹកក្តៅអ៊ុនៗប្រហែល១ម៉ោងមុនពេលចូលដំណេក អាចជួយឲ្យស្រួលសសៃ ស្រួលខ្លួន និងធ្វើឲ្យមានអារម្មណ៍ធូរស្បើយ។

វិធីទី៣៖

ញ៉ាំអាហារអោយទៀងទាត់ជាមួយរបបអាហារត្រឹមត្រូវសមរម្យ និងធ្វើលំហាត់ប្រាណជាប្រចាំ ព្រោះការធ្វើបែបនេះហ្នឹងអាចអោយអ្នកងងុយគេងនៅពេលយប់ផងដែរ។

វិធីទី៤៖

ក្រោកពីគេងលឿនជាងសព្វដង ក៏អាចធ្វើឲ្យអ្នកងងុយគេងលឿននៅពេលយប់វិញដែរ។

វិធីទី៥៖

កំណត់ជាតិកាហ្វេអ៊ីននៅក្នុងខ្លួនរបស់អ្នកតាមរយៈការញ៉ាំកាហ្វេច្រើន ឬញ៉ាំកាហ្វេក្រោយពេលបាយថ្ងៃត្រង់ រហូតដល់ពេលយប់។

វិធីទី៦៖

ផឹកតែផ្កាក្តៅៗបន្តិចដើម្បីសម្រួលអារម្មណ៍ឲ្យឈប់គិតពីអ្វីផ្សេងៗ មុនគេលចូលគេជាការប្រសើរ។

សាកល្បងមើលទាំងអស់គ្នាមើល ព្រោះវាជាវិធីព្យាបាលតាមបែបធម្មជាតិដោយមិនចាំបាច់ញ៉ាំថ្នាំពេទ្យ។


អត្ថបទ៖ chanvutha yin