​មាន​ធ្លាប់​បាន​ដឹង​ទេ​អំពី​គុណ​ប្រយោជន៍​នៃ​ការ​ហាត់​ដាក់​ជើង​បញ្ឈរ​ទៅ​ជញ្ជាំង​ដែរ​ឬទេ?

  • 2017-11-13 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ធ្លាប់​បាន​ដឹង​ទេ​អំពី​គុណ​ប្រយោជន៍​នៃ​ការ​ហាត់​ដាក់​ជើង​បញ្ឈរ​ទៅ​ជញ្ជាំង​ដែរ​ឬទេ?

ចង់​ដឹង​ទេ​ថា​ ការ​ហាត់​ដាក់​ជើង​អ្នក​បញ្ឈរ​ឡើង​ឲ្យ​ខ្ពស់​ នឹង​មាន​អ្វី​កើត​ឡើង​ជាមួយ​នឹង​រាង​កាយ​របស់​អ្នក​នោះ ? អ្នក​នឹង​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​លទ្ធផល​ប្រសិន​បើ​អ្នក​អនុវត្តន៍​ធ្វើ​ហាត់​ប្រាណ​បែបនេះ​ជា​រៀង​រាល់​ថ្ងៃ​នោះ​។ ហើយ​ការ​ធ្វើ​បែប​នេះ​វា​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​រាងកាយ​របស់​យើង​ជា​ពិសេស​សម្រាប់​គ្រោង​សាច់​ដុំ និង​ សាច់​ដុំ​របស់​យើង។ តោះ !​​ អញ្ចឹង​សប្បាយ​ដើរ​នឹង​បង្ហាញ​អ្នក​នូវ​ការ​ពិត​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​អំពី​ការ​លំហាត់​ប្រាណ​បែប​បញ្ឈរ​ជើង​ឡើង​ជញ្ជាំង​នោះ​។

១. លំហាត់​បែប​នេះ​អាច​ជួយ​ឲ្យ​រាង​កាយ​បាន​សម្រាក

ការ​ដាក់​ខ្លួន​ទម្រេត​​នៅ​លើ​ឥដ្ឋ​ហើយ​ដាក់​ជើង​របស់​អ្នក​ឡើង​លើ​ជញ្ជាំង ឥរិយាបថ​បែប​នេះ​ នឹង​ផ្តល់​នូវ​ការ​សម្រាក​ដល់​ខ្លួន​និង​ជើង ។​ធ្វើ​បែប​ប្រហែល​ ពី​១០​នាទី​ ទៅ​​៣០​នាទី​ នោះ​ក៏​ជួយ​សម្រួល​ដល់​អារម្មណ៍​​​ស្ងប់ស្ងាត់​ផង​ដែរ​ ។​

២.​ ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​ដំណើរ​ការ​បាន​ល្អ​

ការ​ធ្វើ​លំ​ហាត់​បែប​នេះ​ វា​អាច​ឲ្យ​ចរន្ត​ឈាម​រត់​បាន​ប្រសើរ​នៅ​ក្នុង​រាង​កាយ​។ ប្រសិន​បើ​អ្នក​ធ្វើ​បែប​នេះ​រាល់​ព្រឹក​លំហូរ​ឈាម​របស់​អ្នក​នឹង​ត្រូវ​បាន​បង្កើន​ហើយ​រាង​កាយ​របស់​អ្នក​នឹង​មាន​ថាមពល។

៣.នឹង​ជួយ​ឱ្យ​សាច់​ដុំ​នៅ​ត្រង់​ក​របស់​អ្នក​សម្រាក​និង​បំបាត់​ភាព​ចុក​រោយ​

លំហាត់​ដាក់​ជើង​បញ្ឈរ​នេះ​ វា​ជួយ​បន្ធូរ​ភាព​តាន​តឹង​និង​ការ​ឈឺ​ចាប់​នៅ​ត្រង់​ក​បាន​។ នៅ​ពេល​ណា​ដែល​​អ្នក​មាន​អារម្មណ៍​ថា​ចុក​រោយ​នៅ​​ក អ្នក​គួរ​តែ​ដាក់​នៅ​ខ្លួន​លើ​កម្រាល​ឥដ្ឋ​ជាមួយ​នឹង​ជើង​នៅ​លើ​ជញ្ជាំង​។ ប៉ុន្តែ​ក្នុង​ករណី​ណា​មួយ​ដែល​អ្នក​ធ្លាប់​មាន​របួស​នៅ​ត្រង់​ករ ត្រូវ​ពិភាក្សា​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជាមុន​ ធ្វើ​លំហាត់​នេះ។

៤.ធ្វើ​មាន​អារម្មណ៍​ល្អ​ប្រសើរ​បន្ទាប់​ពី​ការ​ហាត់​ប្រាណ​យ៉ាង​ខ្លាំង​​

បន្ទាប់​ពី​ការ​​ហាត់​ប្រាណ​ប៉ះ​ទង្គិច​ខ្លាំង​របស់​សាច់​ដុំ​ ឬ​សរសៃ​​នោះ ការ​ដាក់​ជើង​ខ្ពស់​ជាង​ដង​ខ្លួន​​នេះ​អាច​ខ្លួន​ប្រាណ​​អ្នក​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​ឡើង​វិញ​។

ខ្ញុំ​គិត​ថា​ទាំង​នេះ​គឺ​ជា​ហេតុផល​គ្រប់​គ្រាន់​សម្រាប់​អ្នក​ដើម្បី​ចាប់​ផ្ដើម​ធ្វើ​លំហាត់​នេះ។ ព្យាយាម​ហាត់​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​​នៅ​ពេល​ក្រោក​ពី​ដេក​ ឬ​ក៏​ភ្ញាក់​ពី​គេង​សម្រាប់​អ្នក​ដែល​មិន​បាន​ទៅ​ហាត់​ប្រាណ​នោះ មិន​យូរ​អ្នក​នឹង​ឃើញ​លទ្ធ​ផល​ហើយ​។​​


ប្រភព៖ gofit-stayfit ប្រែ​សម្រួល៖ chanvutha yin