មកស្គាល់នាវាកម្សាន្តយក្សដ៏ទំនើប ខ្មែរយើងនិយមជិះដើរលេងពីកោះតៃវ៉ាន់ ដល់ជប៉ុន
- 2017-11-13 09:43:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់នាវាកម្សាន្តយក្សដ៏ទំនើប ខ្មែរយើងនិយមជិះដើរលេងពីកោះតៃវ៉ាន់ ដល់ជប៉ុន
ចន្លោះមិនឃើញ
អ្នកចូលចិត្តធ្វើដំណើរកម្សាន្តក្រៅប្រទេស ហើយចង់សាករបស់ថ្មីៗ អាចថាត្រូវម៉ាច់តែម្ដង ព្រោះរាល់ដងធ្លាប់ជិះតែយន្តហោះ រួចជិះឡានក្រុង ឬរថភ្លើងបន្ត ដើម្បីទៅដល់កន្លែងជាទីប្រាថ្នាសម្រាប់ដើរលេង តែលើកនេះ គឺអេមម៉ង ជិះនាវាកម្សាន្តទំហំយក្ស ហើយទំនើប ដើរលេងពីទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ទៅដល់ជប៉ុន។
ភោជនីយដ្ឋានទំនើបៗមានទាំងរសជាតិដើមបែបចិន អាស៊ី និងអឺរ៉ុប ការស្នាក់លំដាប់ប្រណីតៗ Wi-Fi អាងហែលទឹក អាងទឹកក្ដៅ កន្លែងស្ដាប់ភ្លេង កន្លែងញ៉ាំ Cocktail កន្លែងវាយកូនហ្គោល កន្លែងលេងបាល់បោះ ហាងទំនិញម៉ាកល្បីៗរួចពន្ធ និងការធ្វើកម្សាន្តពីកោះមួយទៅកោះមួយនៅជប៉ុន មានម៉ាកំផ្លេពេញប៉ឹបនៅលើនាវាកម្សាន្ត SuperStar Aquarius កម្ពស់ ១២ ជាន់របស់តៃវ៉ាន់ដែលមានទទឹង ២៩ ម៉ែត្រ និងបណ្ដោយរហូតដល់ ២៣០ ម៉ែត្រឯណោះ។
នាវាទំនើបដែលផ្ទុកមនុស្សបានរហូតដល់ជាង ១៥០០ នាក់ មួយនេះ កំពុងចាប់ផ្ដើមពេញនិយមបណ្ដើរៗហើយសម្រាប់ខ្មែរយើង។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Xing Fuwah Travel។
ចង់ឲ្យដំណើរកម្សាន្តកាន់តែសប្បាយគ្រប់សព្វតាំងពីនៅលើតៃវ៉ាន់ លើនាវា ដល់ជប៉ុន យើងត្រូវចំណាយពេលសម្រាប់ដំណើរកម្សាន្តនេះយ៉ាងហោចណាស់ ៣ យប់ ៤ ថ្ងៃដែរ ព្រោះមានកន្លែងត្រូវទៅលេងច្រើន។
គ្រាន់តែទៅដល់តៃវ៉ាន់ភ្លាម អារម្មណ៍ចាប់ផ្ដើមកញ្ជ្រោលបណ្ដើរៗ ព្រោះនៅតំបន់ពាណិជ្ជកម្ម ទីក្រុងតៃប៉ិ យើងអាចដើរទិញទំនិញប្រេនៗ ទំនិញនៅ Outlet ធម្មតា ទិញឡានក្រុងគ្មានដំបូលដើរលេងផ្អើលពេញក្រុងតៃប៉ិ និងឆៀងទៅសាកភ្លក់រសជាតិនំចាខ្វៃ និងទឹកសណ្ដែកល្បីប្រចាំក្រុងដែលមានមនុស្សតម្រង់ជួរចាំទិញប្រវែងជិត ២ គីឡូម៉ែត្រឯណោះ។
កាន់តែរំភើប គឺពេលទៅដល់កោះមីយ៉ាកូជីម៉ា និងកោះណាហា ខេត្តអូគីណាវ៉ា ប្រទេសជប៉ុន! ទេសភាពលើកោះសមុទ្រពណ៌ខៀវស្រងាត់ ខ្យល់សមុទ្រត្រជាក់បក់ត្រសៀកៗ និងធ្វើឲ្យអារម្មណ៍ល្អខុសពីកន្លែងផ្សេងៗ។ ចង់ដឹងច្បាស់ មើលវីដេអូក្រុមការងារ Sabay បានទៅដល់នេះទៅ ក៏ដឹងថាសប្បាយដែរ៖
អត្ថបទ៖ សុផាត