ផ្សារ​រទេះ K63 កន្លែង​ញ៉ាំ​អីថ្មីនៅភ្នំពេញ ល្បី​ថាប្លែកមានអាហារគ្រប់មុខសុទ្ធតែឆ្ងាញ់ៗ

  • 2017-11-17 02:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​បើក​ដំណើរការ​បាន​ជាង​១​ខែ​ K63អាហារដ្ឋាន​រទេះ​​ ឫផ្សាររទេះជា​កន្លែង​ប្រមូល​ផ្ដុំ​អាហារ​ឆ្ងាញ់​ៗ​គ្រប់​មុខ​ថ្មី​ទៀត​ហើយ​នៅ​ភ្នំពេញ និង​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​យុវវ័យ​ទៅ​ញ៉ាំ​ពេញៗ​រក​កន្លែង​អង្គុយ​សឹង​តែ​មិន​បាន។

បើ​តាម​អ្នក​ស្រី លី ពៅ ជា​អាជីវករ​ជួល​រទេះ​លក់​នៅ​ក្នុង​ផ្សារ​នេះ ប្រាប់ Sabay ថា​នៅ​ទី​នេះ​មាន​លក់​របស់​ញ៉ាំ​គ្រប់​ប្រភេទ​សុទ្ធ​ឆ្ងាញ់​ៗ និង​តម្លៃ​សមរម្យ​។ ដូច្នេះ​អ្នក​ចូល​ចិត្ត​ញ៉ាំ​អី​ថ្ងៃ​ចុង​សប្ដាហ៍​ ឫ​ចេញ​ពី​ធ្វើ​ការ អាច​មក​រក​អី​ញ៉ាំ​បាន​នៅ​កន្លែង​តែ​មួយ​មាន​អាហារ​គ្រប់​មុខ​តែ​ម្ដង។ អ្នក​លក់​គុយ​ទាវ​រូប​នេះ​ប្រាប់​ថា របស់​ញ៉ាំ​គ្រប់មុខ​ត្រូវ​ដាក់​លក់​ជា​រទេះ មាន​ដូចជា៖ គុយទាវ មី​ស៊ុប មី​ខគោ សាច់​អាំង​គ្រប់​មុខ ប្រហិត គាវ​បំពង​ស្រួយៗ បាយ​ឆា មីឆា គ្រឿង​សមុទ្រ​គ្រប់​មុខ នំ​បញ្ចុក រួម​ទាំង​បង្អែម​ និង​ភេសជ្ជៈ​គ្រប់​មុខ។ល។

ចំពោះ​តម្លៃ​វិញ​ក៏​មិន​ខុស​ពី​នៅ​ខាង​ក្រៅ​ដែរ បើ​ទោះ​ជា​ទីនោះ​ទើប​តែ​បើក​ថ្មី និង​មាន​លក្ខណៈ​ប្លែក​ពី​គេ​យ៉ាង​ណា​ក៏​ដោយ។ ផ្សារ​រទេះ​នេះ មាន​រទេះ​សរុប​រហូត​ទៅ​ដល់​ជាង ៣០​ឯណោះ និង​មាន​ការ​តុបតែង​លម្អ​មាន​ភាព​ទាក់ទាញ​ប្លែកៗ​ពី​គ្នា​ទៀត​ផង។

ដូចនេះ​បើ​ប្រិយមិត្ត​យុវវ័យ​ចង់​ផ្លាស់ប្ដូរ​បរិយាកាស និង​ចង់​ភ្លក់​រសជាតិ​អាហារ​ជា​ច្រើន​មុខ​នៅ​ទីនោះ​អាច​ទៅ​សាកល្បង​បាន ចាប់​ផ្ដើម​បើក​លក់​ពី​ម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង​ ១០​យប់។ រី​ឯ​ទីតាំង​វិញ​ក៏​មិន​ពិបាក​រក​ដែរ គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ២១៤ កែង​ផ្លូវ​៦៣ ជិត​ (ACE សម្ដេច​ប៉ាន)៕

តោះទៅទស្សនាវីដេអូខ្លីខាងក្រោមនេះទាំងអសគ្នា៖

ចុចអាន៖


អត្ថបទ៖ វឌ្ឍនៈ