រូបមន្ត​​២ងាយៗ​ក្នុង​ការ​ធ្វើ​ទឹក​ក្រឡុក​​ស្រស់ៗ​ឆ្ងាញ់​ៗ​​សម្រាប់​ពេល​ប្រញាប់​ខ្លាំង

  • 2017-11-17 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រភេទ​ទឹក​ក្រឡុក​ដែល​សប្បាយ​ដើរ​លើក​មក​បង្ហាញ​ជូន​នេះ​គឺ​សាមញ្ញ​ងាយ​ធ្វើ​មិន​​ប៉ះ​ពាល់​សុខភាព​និង​ជួយ​រក្សា​រាង​ហើយ​អាច​ញ៉ាំ​នៅ​ពេល​ព្រឹក​ជា​អាហារ​ពេល​ព្រឹក​ផង​ដែរ​​​។​ រូបមន្ត​ទាំង​នេះ​ជា​គំនិត​​ល្អ​​មួយ​សម្រាប់​ពេល​ដែល​អ្នក​គ្មាន​ពេល​ច្រើន​សម្រាប់​អាហារ​ពេល​ព្រឹក។ ហើយ​អ្នក​អាច​រក​គ្រឿង​ផ្សំ​បាន​នៅ​តាម​បណ្ដា​​ផ្សារ​ទំនើប​នានា!

​​Breakfast-ready Banana Blueberry Smoothie

គ្រឿង​ផ្សំ​: ផ្លែ​ប៊ែរី​ពណ៌ខៀវ,​ ចេក,​ ស្រូវ​សាឡី​ (Oats), ទឹក​ដោះ​គោ​ផ្សំ​ពី​សណ្ដែក​អាល់ម៉ន់​ (Almond milk), ប័រ​អាល់ម៉ន់​​ ( Almond butter)។

វិធី​ធ្វើ​: ខ្ចប់​ផ្លែ​ប៊ែរី​ពណ៌ខៀវ និង​ ចេក​​​​ដាក់​ក្នុង​ទូរ​ក្លាស់ សេ​ឱ្យ​កក​យ៉ាង​ហោច​ណាស់​៤​ម៉ោង។ រួច​យក​​ចេញ​មក​ដាក់​ក្រឡុក​បញ្ចូល​គ្នា​ជា​មួយ​គ្រឿង​ផ្សំ​ដែល​បាន​រៀប​រាប់​ខាង​លើ​​ដោយ​ប្រើ​ម៉ាស៊ីន​កិន​ទឹក​ក្រឡុក។​​

​Pineapple Greek Yogurt Smoothie Snack

ចំពោះ​ទឹក​ក្រឡុក​ប្រភេទ​នេះ​អ្នក​ក៏​អាច​ញ៉ាំ​វា​ជា​អាហារ​សម្រន់​បាន​ដែរ។

គ្រឿង​ផ្សំ​: ផ្លែ​ម្នាស់,​​ Greek yogurt​, ទឹក​ដោះ​គោ​ផ្សំ​ពី​សណ្ដែក​អាល់ម៉ន់​​ ឬ​ ដូង​(Almond milk​ or coconut milk) ​

វិធី​ធ្វើ​: ហាន់​ម្នាស់​ជា​ចំណិត​តូចៗ​​ដាក់​ក្នុង​ទូរ​ក្លាស់ សេ​ឱ្យ​កក​យ៉ាង​ហោច​ណាស់​៤​ម៉ោង។ រួច​​យក​ចេញ​មក​ដាក់​ក្រឡុក​បញ្ចូល​គ្នា​ជា​មួយ​គ្រឿង​ផ្សំ​ដែល​បាន​រៀប​រាប់​ខាង​លើ​​ដោយ​ប្រើ​ម៉ាស៊ីន​កិន​ទឹក​ក្រឡុក។


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena