រសជាតិបុកល្ហុងថៃភាគឥសាន្តពិតជាមិនធម្មតាមែន!

  • 2017-11-19 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូនទាំងអស់គ្នាច្បាស់ជាជាប់ចិត្តដិតអារម្មណ៍នៅពេលដែលបានភ្លក់បុកល្ហុងបែបថៃភូមិភាគឥសាន្តនេះ ព្រោះរសជាតិរបស់វាគឺឆ្ងាញ់ប្លែកពីបុកល្ហុងធម្មតាយើង។ មិនត្រឹមតែប៉ុណ្ណឹងទេ នៅទីនេះក៏មានលក់ម្ហូបអាហារបែបថៃជាច្រើនដូចជា៖ , បង្គាស្រស់ជាមួយទឹកត្រីហិរ, សម្លរតុំយ៉ាំគ្រឿងសមុទ្របែបថៃ, ងាវទ្រង់គ្រឿង, ឈុតត្រីបំពងពិសេស, តាំថាត ឬ ឈុតបុកល្ហុងពិសេស និងមានមុខម្ហូបជាច្រើនទៀតគួរឲ្យចង់ញ៉ាំណាស់។

ហាង តាំក្រះធើយ (Tumkratoei Restaurant) ជាហាងអាហារបែបថៃភាគឥសាន្ត មានលក់ម្ហូបអាហារបែបថៃសុទ្ធៗរសជាតិដើមជាច្រើនមុខ មានទីធ្លាធំទូលាយ សោភណ្ឌភាពក្នុងហាងគឺស្រស់ស្អាត មានអនាម័យល្អ កន្លែងអង្គុយញ៉ាំមិនចង្អៀត មិនមានភាពរញ៉េរញ៉ៃ សេវាកម្មល្អ សំខាន់នោះគឺអាហារឆ្ងាញ់ៗទៀតណាបងប្អូន។

ទំនងអត់ប៉ុណ្ណឹង? បើទំនងមែន ចេញដំណើរទៅញ៉ាំបាយថ្ងៃត្រង់នេះទាំងអស់គ្នាណាបងប្អូន។ ចាំជួបគ្នានៅទីនោះ!

ហាង តាំក្រះធើយ (TumKratoei Restaurant) បើកលក់ចាប់ពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង៩ល្ងាច ទីតាំង៖ ផ្ទះលេខ០៥ ផ្លូវលេខ ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ


អត្ថបទ៖​ Bun Heng