ទៅមើលទេសភាពធម្មជាតិនៅរមណីយដ្ឋានគីរីរម្យទាំងអស់គ្នា !
- 2017-11-18 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅមើលទេសភាពធម្មជាតិនៅរមណីយដ្ឋានគីរីរម្យទាំងអស់គ្នា !
ចន្លោះមិនឃើញ
ថ្ងៃឈប់សម្រាកកុំឲ្យរំលង យើងនាំគ្នាទៅលេងនៅឧទ្យានជាតិគិរីរម្យម្ដង។ សម្រាប់អ្នកដែលចូលចិត្តទេសភាពធម្មជាតិ ប្រាកដជាចូលចិត្ត ឧទ្យានជាតិគិរីរម្យ នេះហើយ ព្រោះនៅទីនោះមានទាំង ព្រៃស្រល់ជាកន្លែងដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិពិតៗ មានខ្យល់អាកាសបរិសុទ្ធ ហើយក៏ជាកន្លែងដែលអាចថតរូបស្អាតៗ ជាពិសេសសម្រាប់ អ្នកថតរូប Pre- Wedding ទៀតផង។ ក្រៅពីនេះក៏មាន ជា Resort កន្លែងលេងកម្សាន្ត ហើយនិងទឹកធ្លាក់ធម្មជាតិជាច្រើនកន្លែងថែមទៀតផង។
ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ជារមណីយដ្ឋានមួយដែរប្រជាជនចូលចិត្តទៅលេងកម្សាន្តនៅពេលសម្រាកពីការងារនៅថ្ងៃចុងសប្ដាហ៍ ញ៉ាំអាហារថ្ងៃត្រង់ជុំគ្នានៅទីនោះជាមួយគ្រួសារ និងមិត្តភក្តិ គេងលេងនៅក្នុងតូបជួលអង្គុយក៏បាន ងូតទឹកលេងកម្សាន្ត ឬអ្នកខ្លះទៀតទៅបោះតង់គេងនៅទីនោះផងក៏មានដែរ។
ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ។
អត្ថបទ៖ chanvutha yin