អ្នកចូលចិត្តរបស់ហិលៗ កុំភ្លេចសាកមីហិលទំាងអស់នេះ  

  • 2017-11-21 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដែលមានពេលមួយដែលសុខៗនឹកឃើញឃ្លានរបស់ណាដែលហិលៗទេ? តែភ្លាមៗពេលក៏​ពិបាករក ដូច្នេះហើយការដែលមានមីស្រុះរសជាតិហិលនៅផ្ទះក៏​ល្អម្យ៉ាងដែរ។ មី​ហិល​ខាង​ក្រោម​នេះ​ គឺ​មាន​ភាព​ល្បី​ល្បាយទូទាំងពិភពលោក​ដោយសារ​តែ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​ភាព​ហិល​របស់វា។   ១ Samyang Foods Buldak Bokkeummyeon – South Korea

អ្នក​ទំាងអស់​គ្នា​ប្រហែល​ជា​ស្គាល់​មី​ហិល​មួយ​នេះ​ហើយ ដោយ​សារ​តែ​វា​មាន​ភាព​ល្បី​ល្បាញ​ក្នុង​អំឡុង​ឆ្នាំ២០១៧​នេះ​ខ្លាំង​តែ​ម្ដង។ អ្នក​ប្រើប្រាស់​បណ្ដាញ​youtube​ជា​ច្រើន​បាន​បង្កើត​វីដេអូ​សាកល្បង​គ្នា​បរិភោគ​មី​ហិល​មួយ​នេះ។ ទោះ​បី​ជា​វា​មាន​រសជាតិ​ហិល​មែន តែ​រស​ជាតិ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​នឹក​គិត​ពី​វា​នៅ​ពេល​យប់​ក៏​ថា​បាន។      

២ Samyang Hek's Nuclear Hot Chicken Ramen​ – South Korea

មី​ហិល​មួយ​នេះ​គឺ​ចេញ​ក្រោយBuldak Bokkeummyeonខាងលើ ដោយ​សារ​តែ​គេ​ចង់​បង្កើន​កម្រិត​នៃ​ការហិល២ដងទៀត។ អ្នក​ដែល​ចូលចិត្ត​បរិភោគ​ហិល​ល្មម​ៗ​អាច​នឹង​បាក់ស្បាត​តែ​ម្ដង។      

៣ Habanero Ramyun – South Korea

នេះ​គឺ​ជា​មីហិល​មួយទៀតដែរ តែវាមានលក្ខណៈ​ជាមីទឹក។ហើយ​មាន​ការ​ពេញនិយម​មិន​ចាញ់​មី​ខាង​លើ​ប៉ុន្មាន​ដែរ។      

៤ Mi E-Zee Perisa Kari Mi Segera – Malaysia

សម្រាប់​មីហិលមួយនេះវិញ គឺមានលក្ខណៈប្លែកជាងគេបន្តិច ដោយសារតែវាហិលបែបម្រេចវិញម្ដង ហើយផលិតដោយប្រទេសម៉ាឡេស៊ី មិនមែន​មក​ពី​ប្រទេសកូរ៉េ​ ដែល​ធ្លាប់​តែ​ផលិត​មីហិលកន្លងមក។ បើអ្នកណាខ្លះចូលចិត្តបរិភោគម្រេច អាចសាកភ្លក់មីរសជាតិនេះបាន ពិតជាជាប់ចិត្តមិនខាន។

   


អត្ថបទ៖ ដេមី