តើមានដឹងទេថាការទទួលទានស្រាបៀរក៏អាចធ្វើឲ្យស្ត្រីទទួលបានសុខភាពល្អ?
- 2017-11-22 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើមានដឹងទេថាការទទួលទានស្រាបៀរក៏អាចធ្វើឲ្យស្ត្រីទទួលបានសុខភាពល្អ?
ចន្លោះមិនឃើញ
អ្នកដឹងហើយថាការទទួលទានគ្រឿងស្រវឹងច្រើនអាចមានគុណវិបត្តិច្រើនក៏ប៉ុន្តែប្រសិនបើយើងទទួលទានមានកម្រិតនោះ វាអាចនឹងក្លាយទៅជាគុណប្រយោជន៍មួយវិញដល់សុខភាពយើងវិញជាពិសេសសម្រាប់ស្ត្រី។ តើមានដឹងទេថាការទទួលទានស្រាបៀរក៏អាចធ្វើឲ្យស្ត្រីទទួលបានសុខភាពល្អ?
អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញថាការទទួលទានស្រាបៀរដោយមានកម្រិតអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្ត្រីបានដោយជួយកាត់បន្ថយនូវឧកាសនៃការកើតមានជំងឺគាំងបេះដូងបាន។ តាមរយៈ ការសិក្សាស្រាវជ្រាវរបស់ពួកគេបានបង្ហាញឲ្យឃើញថាស្ត្រីដែលទទួលទានស្រាបៀរម្ដងឬពីរដងក្នុងមួយសប្ដាហ៍អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺគាំងបេះដូងបានដល់ទៅ៣០% បើធៀបជាមួយនិងស្ត្រីដែលបានទទួលទានស្រាបៀរលើសបរិមាណកំណត់ និងអ្នកដែលមិនទទួលទានស្រាបៀរទាល់តែសោះ។
ប៉ុន្តែក្នុងករណីដែលស្ត្រីទទួលទានលើសបរិមាណកំណត់វាធ្វើនឹងឲ្យប៉ះពាល់ដល់សុខភាពយើងវិញ វាអាចបង្ករឲ្យកើតជាជំងឺមហារីកដល់ទៅជិត៥០%វិញឯនោះ។
ប្រភព៖ theculturetrip អត្ថបទ៖ Khou Sophy