ទម្លាប់​ទាំង​៤ដែល​គួរ​ជៀស​វាង​ពេល​មាន​ណាត់

  • 2017-11-22 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ណាត់​ជួប​គ្នា​ជាមួយ​​នរណា​ម្នាក់​ជា​លើក​ដំបូង​គឺ​ជា​ពេល​ដែល​ងាយ​បំផុត​ក្នុង​ការ​សង្កេត​​និង​វាយ​តម្លៃ​​គ្នា​ទៅ​វិញ​ទៅ​មក។​​ ការ​ភ័យ​ពេក​ឬ​ក៏​រំភើប​ពេក​អាច​ធ្វើ​ឱ្យ​អ្នក​សួរ​នូវ​សំនួរ​ខ្លះ​ដែល​មិន​គួរ​សួរ​តែ​ក៏​មិន​ខុស​ធ្ងន់ធ្ងរ​ដែរ​។

​កុំ​និយាយ​អំពី​រឿង​កូន

នេះ​គឺ​ជា​ប្រធាន​បទ​ដ៏​ចាស់​គំរឹល​មួយ​។ កុំ​និយាយ​រៀបរាប់​ច្រើន​ជ្រុល​នៅ​ពេល​ណាត់​ដំបូង​ព្រោះ​អ្នក​អាច​នឹង​ធ្វើ​ឱ្យ​ដៃ​គូរ​សន្ទនា​របស់​អ្នក​ធុញ​និង​មាន​អារម្មណ៍​ថា​លើស​ពី​អ្វី​ដែល​គេ​ចង់​ដឹង។​​

កុំ​ផ្ញើ​សារ​ញាប់​ពេក!

ពេល​ផ្ញើ​សារ​ទៅ​គេ​ម្ដង​ហើយ​គេ​មិន​ឆ្លើយ​តប​កុំ​ផ្ញើ​ម្ដង​ទៀត​ហើយ​ក៏​កុំ​គិត​ច្រើន​ពេក​។​ បើ​​ផ្ញើ​សារ​ទៅ​ផ្ទួន​ៗ​គ្នា​អាច​ជា​ការ​រំខាន​។

កុំ​និយាយ​តែ​ម្នាក់​ឯង

​អ្នក​មិន​គួរ​និយាយ​តែ​រឿង​ខ្លួន​ឯង​រហូត​ទេ​អ្នក​គួរ​តែ​ផ្ដល់​ឱកាស​ឱ្យ​ដៃ​គូរ​របស់​អ្នក​បាន​និយាយ​ដែរ​។​​

កុំ​ណាត់​មនុស្ស​ច្រើន​ក្នុង​ពេល​តែ​មួយ

បើ​គេ​ដឹង​ថា​អ្នក​ជា​មនុស្ស​មាន​សង្សារ​ច្រើន​នោះ​គ្មាន​នរណា​ម្នាក់​រីក​រាយ​នឹង​ចាប់​ផ្ដើម​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​អ្នក​ទេ។


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena