តោះ​ ​មើល​កុន​ហ្អេ៎!!!

  • 2017-11-23 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ការ​មើល​កុន យើង​គ្រប់​គ្នា​ពិត​ជា​ដឹង​ច្បាស់​ណាស់​ថា​យើង​ត្រូវ​ទៅ​​ដល់កន្លែង​​រោង​កុន​តែ​ម្ដង ។នៅ​ទីនោះ​ដែរ​គឺ​មាន​មនុស្ស​ច្រើន​មែន​ទែន ដែល​ភាគ​ច្រើន​​គឺ​សុទ្ធ​តែ​ជា​យុវវ័យ​ វា​ពិត​ជា​មាន​ភាព​សប្បាយ​រីករាយ​ណាស់​។​​ ប៉ុន្តែ​​ពេល​ខ្លះ​ទៀត​ជឿជាក់​ថា​ពិត​ជា​មាន​អារម្មណ៍​ថា​រំខាន​ក្នុង​ការ​មើល​កុន​ជាមួយ​មនុស្ស​ច្រើន​បែប​នេះ។​ អង្គុយ​យូរ​ទៅ​ ធ្វើ​ឲ្យ​យើង​ចុក​ដៃ ចុក​ខ្នង​ជាដើម ព្រោះ​ថា​យើង​មិន​អាច​ពត់​ពែន​ខ្លួន​តាម​ចិត្ត​របស់​យើង​បាន​​។ នៅ​ថ្ងៃ​នេះ​ផង​ដែរ​ ពី​សប្បាយ​ដើរ សូម​ណែ​នាំ​ពី​កន្លែង​មើល​កុន​មួយ​កន្លែង​ដែល​ទើប​តែ​បើក​ថ្មីៗ​នេះ​គឺ iCinema។ 

iCinema ជា​កន្លែង​មើល​កុន​ដែល​ផ្ដល់​ភាព​ផ្ទាល់​ខ្លួន​អ្នក​ប្រៀប​ដូច​ជា​យើង​មើល​កុន​នៅ​ក្នុង​ផ្ទះ​របស់​យើង​អីចឹង តោះ !​​​នៅ​ចាំ​អី​ទៀត! នៅ iCinemaមាន​បន្ទប់​អាច​មើល​បាន​ពី ២ នាក់​រហូត​ដល់ ១៥ នាក់​សម្រាប់​មើល​ជា​លក្ខណៈ​គ្រួសារ​ជាមួយ​មិត្ត​ភក្តិ ឬ​ជា​គូ​ក៏បាន។

 ជាង​នេះ​ទៅ​ទៀត iCinemaមាន​ទទួល​រៀប​ចំ​ពិធី​ខួប​កំណើត​អោយ​មិត្ត​ភក្តិ​​​ឬ អ្នក​ដែល​ជាទី​ស្រលាញ់​ក៏បាន ហើយ​ក៏​អាច​ច្រៀង​ខា​រ៉ា​អូ​ខេ​បាន​ទៀត​ផង។

ហើយ​ជាពិសេស​នោះ iCinema មានចុះតម្លៃសម្រាប់អតិថិនជនដល់ទៅ៧០% ឯណោះ ក្នុងរយៈ ពេល​១៥​ថ្ងៃ ចាប់ ពី​ថ្ងៃ​ទី ១៥/១១/២០១៧ - ៣០/១១/២០១៧ សម្រាប់​ឧិកាស​បើក​ហាង​ថ្មី។

ទី​តាំង៖ នៅ​ក្រោយ​ផ្សារ​ទំនើប​សុវណ្ណា ទូរស័ព្ទ៖ ០៨៦​ ២៦៨ ៦​៤៤/ ០៩៥ ៩៤២ ៧៥៨ - បើក ២៤ ម៉ោង  - មាន​កន្លែង​ចត​ឡាន និង​ម៉ូតូ ធំ​ទូលាយ - មាន​រឿង​ហូ​លី​វូ​ដ ចិន ខ្មែរ​ថ្មីៗ និង​រឿង​ថៃ​ខ្មោច កំប្លែង​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន


អត្ថបទ៖ Khou Sophy