ការថើបពិតជាមានអត្ថន័យផ្អែមល្ហែមមែនណ៎...!
- 2017-11-24 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការថើបពិតជាមានអត្ថន័យផ្អែមល្ហែមមែនណ៎...!
ចន្លោះមិនឃើញ
បើសិនជាអ្នកនឹកនរណាម្នាក់ពេលកំពុងអានអត្ថបទនេះគឺមានន័យថាអ្នកកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយ!
១.ការថើបថ្ងាស: មានន័យថាមិត្តប្រុសរបស់អ្នកពិតជាមានក្ដីស្រឡាញ់ថ្នាក់ថ្នម, ការគោរពយកចិត្តទុកដាក់ទំនុកបម្រុងចំពោះអ្នកជាខ្លាំង។ ហើយថែមទាំងចង់រក្សាស្នេហារវាងអ្នកទាំងពីរឱ្យថិតថេរគង់វង់យូរអង្វែងថែមទៀតផង។
២.ការថើបត្រចៀក: មានន័យថាអ្នកគឺជាអ្វីគ្រប់យ៉ាងរបស់គេដែលមិនអាចខ្វះបាន។
៣.ការថើបថ្ពាល់: មានន័យថាស្នេហារបស់អ្នកពោរពេញទៅដោយភាពផ្អែមល្ហែមបែបយុវវ័យ។
៤.ការថើបដៃ: មានន័យថាគេស្រឡាញ់អ្នកលើសពីអ្វីៗដែលសំខាន់ក្នុងជីវិតគេទៅទៀតនិងមានបង្កប់នូវអត្ថន័យមួយឃ្លាថា "សូមកុំទៅណាចោលខ្ញុំ" ។ គេហានលះបង់គ្រប់បែបយ៉ាងដើម្បីស្នេហាសម្រាប់អ្នក។
៥.ការថើបស្មា: មានន័យថាគេចង់បានអ្នកជាគូរអនាគតហើយនឹងមិនទៅណាចោលអ្នកជារៀងរហូត។
៦.ការថើបមាត់: មានន័យថា " ខ្ញុំស្រឡាញ់អ្នក " ។
ចែករំលែកអត្ថបទនេះ, បើអ្នកកំពុងនឹកនរណាម្នាក់ ឬ Mention មនុស្សដែលអ្នកនឹកដល់ពេលអានអត្ថបទនេះ!
ប្រភព៖ pinterest ប្រែសម្រួល៖ Sin Sovannleakhena