មើល​ទៅ​ស្គម​ជាង​មុន​ដោយ​គ្រាន់​តែ​ការ​ស្លៀក​ពាក់​

  • 2017-11-26 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​សម័យ​ទំនើប​បច្ចុប្បន្ន​នេះ​អ្នក​មិន​ចាំ​បាច់​ភ័យ​ព្រួយ​រឿង​រាង​ធាត់​ពេក​ពាក់​អី​មិន​ស្អាត​ទេ។ បើ​ទោះ​ជា​អ្នក​មាន​រាង​ធាត់​បន្តិច​ក៏​ដោយ​ក៏​មិន​អី​ដែរ។​ បើ​អ្នក​ដឹង​ពី​ទិកនិក​ក្នុង​ការ​ស្លៀក​ពាក់​នោះ​អ្វី​ៗ​នឹង​ប្រសើរ​សម្រាប់​អ្នក​។

១.​ការ​ស្លៀក​ខោ​ខៅបយ​​ពណ៌​ខ្មៅ: វា​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ជៀសវាង​ការ​ចាប់​អារម្មណ៍​​។​ ព្រោះ​បើ​អ្នក​ស្លៀក​ខោ​ដែល​មាន​រូប​ផ្សេង​ៗ​ឬ​ក៏​មាន​ពណ៌​ស្រស់​នោះ​វា​នឹង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​។​

២.រ៉ូប​រឹប​រាង​: ជា​ប្រភេទ​រ៉ូប​ដែល​មាន​ការ​ពេញ​និយម​ចំពោះ​រូប​រាង​ទូទៅ​ផង​ដែរ។ តែ​វា​មាន​លក្ខណៈ​ពិសេស​ជួយ​រំលេច​ចេញ​នូវ​រាង​ចង្កេះ​និង​ផ្នែក​កណ្ដាល​នៃ​ដង​ខ្លួន​។

៣.សំលៀក​បំពាក់​ដែល​មាន​ឆ្នូត​ខ្មៅ​នៅ​ចំហៀង: ការ​ជ្រើស​រើស​សំលៀក​បំពាក់​ឆ្នូត​ខ្មៅ​នៅ​ចំហៀង​គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។

៤.ស្លៀក​ពណ៌​ខ្មៅ​ទាំង​អស់​ពី​ក្បាល​ដល់​ចុង​ជើង: ការ​ស្លៀក​ពាក់​ពណ៌​ខ្មៅ​ទាំង​អស់​បែប​នេះ​គឺ​ធ្វើ​ឱ្យ​អ្វី​ៗ​មើល​ទៅ​ឃើញ​វែង​ជាង​មុន​ខ្លះ។ តែ​បើ​អ្នក​សម្រេច​ចិត្ត​ចង់​បន្ថែម​ពណ៌​ថែម​ទៀត​នោះ​គួរ​តែ​ប្រាកដ​ថា​កន្លែង​ដែល​អ្នក​ចង់​បិត​បាំង​គឺ​ត្រូវ​បាន​បិត​បាំង​ដោយ​ពណ៌​ខ្មៅ។​

៥.ការ​ស្លៀក​ខោ​ដែល​មាន​ក្រឡា​ឆ្នូត​ៗ​ពីលើ​ចុះ​ក្រោម: ការ​ជ្រើសរើស​វិធី​នេះ​គឺ​ពិត​ជា​ជួយ​ឱ្យ​មើល​ឃើញ​ជើង​ស្រឡូន​និង​ជា​ហេតុ​ធ្វើ​ឱ្យ​មើល​ទៅ​ស្គម​ជាង​មុន​ផង​ដែរ។

៦.សំពត់​រឹប​វែង​ត្រឹម​ជង្គង់​: ​សូម​កុំ​គិត​ថា​ភាព​ធាត់​ធ្វើ​ឱ្យ​អ្នក​មិន​អាច​ស្លៀក​សំពត់​បាន​នោះ ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា​សំពត់​ប្រភេទ​ណា​សាក​សម​នឹង​អ្នក​។ អ្នក​គួរ​ជ្រើសរើស​យក​សំពត់​ដែល​មាន​ប្រវែង​ត្រឹម​ជង្គង់​​ព្រោះ​បើ​អ្នក​ជ្រើស​រើស​យក​សំពត់​ខ្លី​ប៉ោង​វា​នឹង​ធ្វើ​ឱ្យ​រាង​របស់​អ្នក​​កាន់​តែ​ធំ។ ហើយ​បន្ថែម​នូវ​ស្បែក​ជើង​កែង​មាន​មុខ​ស្រួច​ទៀត​គឺ​កាន់​តែ​ប្រសើរ។

​​

​​


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena