សម្លឹងកុំព្យូទ័រយូរមានអារម្មណ៍ថាឈឺភ្នែកអត់? សាកល្បងវិធីនេះម្ដងមើល៍!
- 2017-11-27 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្លឹងកុំព្យូទ័រយូរមានអារម្មណ៍ថាឈឺភ្នែកអត់? សាកល្បងវិធីនេះម្ដងមើល៍!
ចន្លោះមិនឃើញ
ធ្វើការជាមួយកុំព្យូទ័រមួយថ្ងៃហើយ មានអារម្មណ៍ថា ក្ដៅភ្នែក ស្រវាំងភ្នែក ឬក៏ចុកភ្នែកអីខ្លះអត់ហ្នឹង? បើនិយាយពីរាងកាយយើងវិញ ចង់បានរាងកាយមាំមួន ព្រមទាំងមានសុខភាពល្អ គប្បីត្រូវធ្វើលំហាត់ប្រាណជា ប្រចាំ។ ចំណែក ភ្នែករបស់យើងវិញក៏ត្រូវតែធ្វើលំហាត់ប្រាណដែរ ទើបអាចទទួលបានភ្នែកគូដែលមានសុខភាពល្អបាន។ ដូច្នេះ សូមសាកល្បងពីលំហាត់ប្រាណមួយចំនួនជាមួយសប្បាយដើរយើង ខ្ញុំដូចខាងក្រោមនេះ ៖
១. សម្លឹងមើលក្នុងភាពងងឹត៖ បិទភ្នែក ហើយយកបាតដៃរបស់អ្នកទាំងសងខាងទៅដាក់បិទភ្នែកទាំងសងខាងបន្ថែមទៀត។ ធ្វើបែបនេះរយៈពេល ២នាទីទើបឈប់។
២. កម្រើកភ្នែកមើលទៅមកឆ្វេង-ស្ដាំ៖ ក្រឡេកភ្នែកមើលទៅមកម្ដងឆ្វេង ម្ដងស្ដាំ ឲ្យបាន ៥ដង។
៣. កម្រើកភ្នែកមើលឡើងលើ-ចុះក្រោម៖ ក្រឡេកភ្នែកមើលម្ដងឡើងលើ ម្ដងចុះក្រោមឲ្យបាន ៥ដង។
៤. កម្រើកភ្នែកបញ្ឆិតឡើងលើ-ចុះក្រោម៖ ក្រឡេកភ្នែកមើលបញ្ឆិតម្ដងឡើងលើ ម្ដងចុះក្រោមឲ្យ បាន ៥ដង។
៥. កម្រើកភ្នែកមើលជារង្វង់៖ បង្វិលគ្រាប់ភ្នែកមើលជារង្វង់តាមទ្រនិចនាឡិកា និងបញ្ច្រាសទ្រនិចនាឡិកា ឲ្យបាន៥ជុំ។
៦. ផ្ដោតអារម្មណ៍មើលវត្ថុ ជិត-ឆ្ងាយ៖ សម្លឹងមើលវត្ថុដែលនៅជិត ដូចជាខ្មៅដៃជាដើម។ គំលាតពីភ្នែករបស់អ្នកទៅវត្ថុនោះយល់ល្អគួរតែពី ២០-៣០ សង់ទីម៉ែត្រ។ សម្រាប់វត្ថុដែល នៅឆ្ងាយ ត្រូវព្យាយាមមើលឲ្យលម្អិត។ ការសម្លឹងមើល ត្រូវមើលឆ្លាស់គ្នា ម្ដងជិត ម្ដងឆ្ងាយ ចំនួន៥ដង។
ប្រភព៖ Brightside ប្រែសម្រួល៖ Khou Sophy