កន្លែង​កម្សាន្ត​តម្លៃ​៣៥ដុល្លារ នៅខេត្ត​កំពត បូកទាំង​ការស្នាក់​នៅ និង​ការកម្សាន្ត

  • 2017-12-01 01:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដាត​ឡា​តង់(KDARD LA TENTE)ជា​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​លើ​ផ្ទៃ​ដី​ជាប់​សមុទ្រ​ជិត​២​ហិតា។ ទើប​តែ​បង្កើយ​បាន​ប្រហែល​មួយ​ឆ្នាំ កន្លែង​កម្សាន្តនេះ​អាចទាក់ទាញ​ភ្ញៀវ​​ទេចរ​បាន​ចន្លោះពី​១២០នាក់ទៅ​១៥០​នាក់​ក្នុង​មួយ​ខែៗដោយ​៣០​ភាគរយ​ជាភ្ញៀវ​បរទេស​។

(លោក តាត ឧត្តម ម្ចាស់​ក្ដាត​ឡា​តង់)

មាន​ចម្ងាយ​ប្រហែល​២០​ពី​គីឡូម៉ែត្រ​ពី​ក្រុង​កំពត កន្លែង​កម្សាន្ត​ក្នុង​ស្រុក​ទឹក​ឈូ​មួយ​នេះ​បាន​ផ្តល់​នូវ​សេវា​ស្នាក់​អាស្រ័យ​ជា​កញ្ចប់​ចាប់ពី​តម្លៃ​៣៥​ដុល្លារ ទៅ​៥៥​ដុល្លារ ដោយ​ផ្តល់កលារ​ស្នាក់​នៅ​ចំនួន​មួយ​យប់ពី​ថ្ងៃ​បូករូម​ទាំង​អាហារ​បី​ពេល​ផង។ ក្រៅ​ពីនេះ ក្ដាត​ឡា​តង់(KDARD LA TENTE) ក៏​ផ្តលក់ជូន​ផង​ដែរ​នូវការ​កម្សាន្ត​ដើរចាក់បង្គានាពេល​រាត្រី និង​ការ​កម្សាន្ត​តាម​កន្លែងទឹកធ្លាលក់ធម្មជាតិ​មួយ​ចំនួន​ផង​ដែរ។

(តង់សម្រាប់​ភ្ញៀវ​ស្នាក់​នៅ)

បើ​តាម​ម្ចាស់​រមណីយដ្ឋាន​ធម្មជាតិ​លោក​ តាត ឩត្តម បាន​លើក​ឡើង​ប្រាប់​ពី​កញ្ចប់​មក​កម្សាន្ត​ដែល​ចំណាយ​តិច​ថា កញ្ចប់​ស្នាក់ និង​លំហែ​កាយ​នៅ ក្តាត​ឡា​តង់​ មាន​ចន្លោះ​ ពី​ ៣៥​ដុល្លារ ដល់ ៥៥​ដុល្លារ ភ្ញៀវ​នឹង​ទទួល​បាន ការ​ស្នាក់​នៅ​១​យប់ ២​ថ្ងៃ​ក្នុង​តង់​ ​ផ្ទះ​បឹង​កាឡូ​ ផ្ទះ​កុងតេន័រ រួម​នឹង​អាហារ​ ៣​ពេល​។

(ប្រ​ភេទ​ផ្ទះ​សម្រាប់​ភ្ញៀវស្នាក់​នៅ​)

លោក​ឲ្យ​ដឹងដែរថា​ កន្លែង​កម្សាន្ត​នេះ​មាន​ផ្ទះ​បឹង​កាឡូ​ ៤​បន្ទប់​ដែល​ក្នុង​ ១​បន្ទប់​អាច​គេង​បាន​៤នាក់​ ផ្ទះ​កុងតេន័រ​១​ដែល​អាច​គេង​បាន​ ៥នាក់​ និង​តង់​ស្នាក់​នៅ​៤០​ដែល​តង់​១​អាច​គេង​បាន​ ២​នាក់​។

(អ្នក​ទេសចរកំពុង​ជិះកង់ទៅ​លេង​កន្លែង​ទឹកធ្លាក់ធម្មជាតិ)

សម្រាប់ទៅ​ថ្ងៃមុខ​លោក​ថាលោក​​នឹង​ពង្រីក​បន្ថែម​ផ្ទះ​ស្នាក់​នៅ​បែប​បឹង​កាឡូ​មាន​៤បន្ទប់​ និង​ផ្ទះ​ក្រោល​គោ​ ៣​បន្ថែម​ទៀត​៕

(អ្នកទេសចរ​ដើរទៅកាន់​កន្លែងទឹកធ្លាក់​អន្លង់ខៀវ)
(ទឹកធ្លាក់​អន្លង់ខៀវ)
(អ្នកទេសចរកំពុង​លោក​លេង​ក្នុងអាងទឹកធម្មជាតិ​ក្តាត ឬអន្លង​តូច)

អត្ថបទដោយ៖ លន ហ្សាឌីណា