អាថ៌កំបាំងនៅពីក្រោយភាពសរម៉ដ្ឋខៃនៃស្បែករបស់ជនជាតិជប៉ុន
- 2017-11-28 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងនៅពីក្រោយភាពសរម៉ដ្ឋខៃនៃស្បែករបស់ជនជាតិជប៉ុន
ចន្លោះមិនឃើញ
អ្នកប្រាកដជាធ្លាប់បានលឺពីតែបៃតងម៉ាឆា (Matcha Green Tea) ហើយ។ តែប្រហែលជាអ្នកមិនទាន់ដឹងពីអត្ថប្រយោជន៍របស់តែបៃតងប្រភេទនេះច្បាស់នៅឡើយទេ។
តែបៃតងម៉ាឆា (Matcha Green Tea) នេះហើយដែលជាអាថ៌កំបាំងនៃភាពសរម៉ដ្ឋរលោងរបស់ស្បែកជនជាតិជប៉ុន។ ដែលសំខាន់នោះគឺវាមានប្រយោជន៍ជួយរាងកាយមនុស្សយើងទាំងមូលពីខាងក្នុងតែម្ដងមិនមែនដូចជាការប្រើផលិតផលលាបស្បែកឱ្យសរដែលជួយបានមួយរយៈពេលខ្លីប៉ុណ្ណោះទេ។
តែបៃតងនេះមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សាប្រទេសជប៉ុនដោយសារតែគេមានទម្លាប់ញ៉ាំវាហើយក៏បានពិសោធន៍ឃើញពីអត្ថប្រយោជន៍របស់ Matcha Green Tea នេះដោយខ្លួនឯង។
១.ជំនួយស្បែក និងពន្យារភាពចាស់ជ្រាវជ្រួញ: វាពិតជាពិបាករកផលិតផលធម្មជាតិណាដែលមានសមត្ថភាពពន្យារភាពចាស់ជ្រាវជ្រួញនៃស្បែកនិងមានប្រយោជន៍ដល់សុខភាពក្នុងពេលតែមួយណាស់។ Matcha ជួយការពារស្បែកពីជំងឺផ្សេងៗដែលអាចកើតមាននៅលើស្បែកនិងផលអវិជ្ជមាននៃកម្ដៅថ្ងៃផងដែរ។
២.សម្រួលដល់ការបន្ទោបង់: នៅក្នុងតែបៃតងម៉ាឆា (Matcha Green Tea) សំបូរទៅដោយជាតិហ្វាយប័រ (Fiber) ដែលមានមុខងារសំខាន់ចំបងសម្រួលដល់ការបន្ទោបង់។
៣.កម្ចាត់ជាតិពុលក្នុងខ្លួន: តែបៃតង Matcha សំបូរទៅដោយជាតិក្លរ៉ូហ្វីល (Chlorophyll) ដែលជាជាតិពណ៌បៃតងរបស់រុក្ខជាតិហើយវាមានមុខងារជួយលាងសម្អាតជាតិពុលនៅក្នុងឈាម។ ការពារការប្រឈមនឹងជំងឺកកស្ទះសរសៃឈាមផងដែរ។
៤.សម្រួលអារម្មណ៍: ការទទួលទានតែបៃតង Matcha នឹងធ្វើឱ្យមានអារម្មណ៍ល្អជួយកាត់បន្ថយភាពតានតឹង (Stress)។
៥.ក្បាលពោះរាបស្មើ: Matcha Green Tea ជួយកាត់បន្ថយជាតិកូលេសស្តេរ៉ល (Colesterol) និងធ្វើឱ្យក្បាលពោះរាបស្មើ។ មិនតែប៉ុណ្ណោះវាក៏ជួយកាត់បន្ថយការប្រឈមនឹងជំងឺលើសឈាម។ ៦.បង្កើនថាមពល: Matcha Green Tea មានផ្ទុកវីតាមីននិងរ៉ែដែលអាចផ្ដល់ថាមពលដល់រាងកាយបាន៦ម៉ោង។
ប្រភព៖ pinterest ប្រែសម្រួល៖ Sin Sovannleakhena