បបូរមាត់ស្អាតហើយ នៅអាចជួយបានច្រើនយ៉ាងទៀតហ្នា៎ !!!
- 2017-11-29 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បបូរមាត់ស្អាតហើយ នៅអាចជួយបានច្រើនយ៉ាងទៀតហ្នា៎ !!!
ចន្លោះមិនឃើញ
សម្រាប់ខែធ្លាក់ខ្យល់ ធ្វើឲ្យស្បែកយើងជួបបញ្ហាគឺថាស្ងួត បែកស្រកា វិធីដោះស្រាយបញ្ហានេះយើងតែងតែប្រើឡេ ដើម្បីជាជំនួយ និងផ្ដល់សំណើមដល់ស្បែករបស់យើង។ មិនថាតែស្បែកដងខ្លួនដែលជួបបញ្ហាបែបនេះ សូម្បីតែបបូរមាត់ក៏មានបញ្ហាដូចគ្នាដែរ។ ហេតុនេះហើយ ក្នុងកាបូបរបស់សុភាពនារីទាំងឡាយគឺតែងតែមានក្រែមរលោងសម្រាប់បំបាត់អាការៈបបូរមាត់ស្ងួត ប្រេះ នៅជាប់កាបូបជានិច្ច។ ក្រៅពីជួយធ្វើឲ្យបបូរស្អាតហើយ វាអាចប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាបាន ច្រើនមុខទៀតណាស្រីៗគ្នាយើង!! អញ្ចឹងតោ៎ះ!! ទៅមើលទាំងអស់គ្នាជាមួយសប្បាយដើរ។
១. ការពារកុំឲ្យមានបញ្ហាពងជើងសម្រាប់រាល់ការពាក់ស្បែកជើងថ្មី
ដើម្បីកុំឲ្យបញ្ហានេះកើតមានឡើង គ្រាន់តែយកក្រែមរលោងទៅលាបត្រង់កន្លែងដែលអ្នកមានអារម្មណ៍ថាឈឺនោះជាការស្រេច។
២. ដោះស្រាយបញ្ហាចិញ្ចៀនតឹងដោះមិនចេញ
ពេលដែលជួបបញ្ហានេះលោកអ្នកតែងតែនឹកឃើញដល់សាប៊ូមុនគេ តែពេលនេះ មិនចាំបាច់ប្រើសាប៊ូទៀតទេ។ គ្រាន់លូកដៃចូលកាបូបរបស់អ្នកហើយយកក្រែមរលោងមកលាបនៅលើចិញ្ចៀនឲ្យសព្វ បន្ទាប់មកព្យាយាមខិតទៅ ខិតមកថ្នមៗ រហូតទាល់តែអាចដកចេញបានតែម្ដង។
៣. លុបបំបាត់ស្នាមឆ្កូតដែលមាននៅលើស្បែកជើង
លោកអ្នកគ្រាន់តែយកក្រែមរលោងទៅលាបលើស្នាមឆ្កូតដែលមាននៅលើស្បែកជើង នោះស្បែកជើងរបស់លោកអ្នកនឹងប្រែមករលោងដូចធម្មតាវិញហើយ។ ក្រៅពីស្បែកជើង ចំពោះកាបូប ខ្សែក្រវាត់ និងគ្រឿងសង្ហាររឹមផ្សេងៗ ពេលដែលជួបបញ្ហាដូចគ្នានេះ ក៏អាចយកក្រែមរលោងមកដោះស្រាយបានដែរ។
៤. ជួយអោយខ្សែរូតដែលជាប់គាំងដើរស្រួលវិញ
ក្នុងក្រែមរលោងមានជាតិប្រេងដែលធ្វើឲ្យរូតដែលជាប់គាំងរូតបានស្រួលវិញបាន។
ប្រភព៖ Brightside ប្រែសម្រួល៖ Khou Sophy