មាន​ដឹង​ទេ​​ថា​ម៉ូដ​សក់​ខ្លី​​​ ស្រស់​ស្អាតហើយ​មាន​ប្រយោជន៍​​ទៀត​នោះ​​​​ ?

  • 2018-02-06 11:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ទៅ​ មនុស្ស​ស្រី​​ភាគ​ច្រើន​ចូល​ចិត្ត​ទុក​សក់​វែង​ ហើយ​ទម្រាំ​បាន​សក់​វែង​ក៏​ត្រូវ​ថែ​រក្សា​រយៈ​ពេល​​យូរ​គួរ​សម​ដែរ​។ តែ​ពេល​ខ្លះ​សក់​វែង​ពេក​​ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ធុញ​ចង់​តែ​កាត់​ម្ដង​ៗ​ ដែរ​មែន​អត់​? អញ្ចឹង​សាក​ល្បង​កាត់​សក់​ខ្លី​ប្ដូរ​ Stlye ខ្លួន​ឯង​ម្ដង​ទៅ​ ហើយ​សក់​ខ្លី​ក៏​មាន​អត្ថប្រយោជន៍​ដែរ​ណា​។ ​​៤យ៉ាង​នេះ​​នៃ​​សក់​ខ្លី​ ប្រសិន​បើ​បាន​អាច​ហើយ​ប្រហែល​ជា​ចង់​កាត់​សក់​ខ្លី​ដែរ​ជា​មិន​ខាន​ទេ​.​

១. ងាយ​ស្រួល​ថែរក្សា​

​សម្រាប់​នារី​ដែល​មាន​សក់​វែង​ប្រហែល​ជា​យល់​ច្បាស់​ហើយ​​នៅ​ពេល​ដែល​កក់​សក់​ម្ដងៗ​ថា​ត្រូវ​ចំណាយ​ពេល និង​សាប៊ូ​កក់​សក់​ច្រើន​ប៉ុណ្ណា​ ហើយ​​ចំណាយ​ពេល​យ៉ាងហោច​ណាស់​ក៏​១​ម៉ោង​ដែរ​ ដើម្បី​ផ្លុំ​ឲ្យ​ស្ងួត​។ ប៉ុន្តែ​សម្រាប់​សក់​ខ្លី​ វិញ​ គឺ​ថា​ងាយ​ស្រួល​ថែរក្សា​ណាស់​ មិន​ឆាប់​មាន​ក្លិន​ ​មិន​ចំណាយ​ពេល​ច្រើន​កក់​សក់​។ និយាយ​ទៅ​គឺ​សន្សំ​ គ្រប់​តែ​ម្ដង​ ទាំង​ ទឹក​ សាប៊ូ ក្រេម​បន្ទន់​ ហើយ​លឿន​ស្ងួត​ទៀត។

២. សក់​ខ្លី​បង្កើត​ទម្រង់​មុខ​ស្អាត​

​មុខ​នឹង​កាត់​សក់​ខ្លី​ យើង​ត្រូវ​ស្មាន​ទម្រង់​មុខ​យើង​ថា​កាត់​ខ្លី​ប្រវែង​ណា​ឲ្យ​សម​ ហើយ​សម្រាប់​អ្នក​ដែល​មាន​មុខ​ធាត់​សក់​ខ្លី​ក៏​អាច​បិទ​បាំង​ទម្រង់​បាន​ខ្លះ​ដែរ ។

៣.​ ងាយ​ស្រួល​លេង ស្ទីល​ម៉ូដ​សក់​​

នៅ​ពេល​ដែរ​ការ​បន្ទាន់​ សក់​ខ្លី​គឺ​ថា​ងាយ​ធ្វើ​ម៉ូដ​សក់​ណាស់​ គ្រាន់​តែ​សិត​រលាស់​តែ​បន្តិច​ចេញ​ម៉ូដ​ស្អាត​ប្លែកៗ​បាត់​ហើយ។

៤.បង្ហាញ​ភាព​សិចស៊ី​ និង​ក្មេង​ជាង​មុខ​

​បើ​តាម​មើល​ទម្រង់​មុខ​អ្នក​កាត់​សក់​ខ្លី​ខ្លះ​ មាន​មុខ​មើល​ទៅ​ក្មេង​ ជាង​អ្នក​ដែល​មាន​សក់​វែង​ឆ្ងាយ​ណាស់​ ។ពេល​ខ្លះ​សក់​ខ្លី​ក៏​បង្ហាញ​​ពី​ភាព​សិច​ស៊ី​​តាម​ទម្រង់​ដែរ​។ ​


ប្រភព៖ goody25 ប្រែ​សម្រួល៖ chanvutha yin