ស្វែងយល់អំពីអត្ថប្រយោជន៍នៃអាហារមួយចំនួនដែលយើងបរិភោគរាល់ថ្ងៃ

  • 2017-11-29 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ដឹង​ទេ​ថា​អាហារ​មួយ​ចំនួន​ដែល​អ្នក​បរិភោគ​រាល់​ថ្ងៃ​នេះ​វា​មាន​គុណ​ប្រយោជន៍​សម្រាប់​សុខភាព​របស់​អ្នក ជា​ពិសេស​វា​អាច​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន​បាន​ថែម​ទៀត​ផង។ ថ្ងៃ​នេះ​ពួក​យើង​សូម​បង្ហាញ​អត្ថប្រយោជន៍​នៃ​របស់​​៥​ មុខ​ដែល​ជំនួយ​ដល់​សុខភាព​របស់​យើង។

ទី១៖ ទឹកឃ្មុំ

ទឹក​ឃ្មុំ​អាច​ជួយ​ដល់​អាការៈ​គេង​មិន​លក់ ឈឺ​បំពង់​ក ក្អក ជាដើម។

  ទី២៖ តែ​បៃតង​ក្តៅៗ

តែ​នេះ​អាច​ជួយ​សម្រួល​សរសៃ​ឈាម​ឲ្យ​ដំណើរ​ការ​ស្រួល ជា​ពិសេស​បង្ការ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ព្រម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ស្ទះ​ខ្លាញ់​នៅ​គ្រប់​សរសៃ​ឈាម​ថែម​ទៀត​ផង។  

ទី៣៖ ទឹកដោះគោ​ជូរ​រស​ជាតិ​ដើម (យ៉ៅ​អ៊ួរ)

ទឹក​ដោះ​គោ​ជូរ​ ជា​អ្នក​ជួយ​លាង​សម្អាត​ពោះ​វៀន ក្រពះ ជួយ​ព្យាបាល​ជំងឺ​គ្រុនក្ដៅ និង​ផ្ដាសាយ​ជា​ដើម។

  ទី៤៖ ត្រី

ត្រី​ជា​អាហារ​ដែល​សំបូរ​ប្រូតេអ៊ីន ជា​ពិសេស​ខ្លាញ់​របស់​វា​មាន​អូម៉េហ្កា​( Omega )​ ខ្ពស់​ជួយ​ដល់​ការ​លូតលាស់​ខួរ​ក្បាល ទប់​ស្កាត់​ការ​ឈឺ​ក្បាល​ញឹក​ញាប់ ព្រម​ទាំង​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ថែម​ទៀត​ផង។

 

ទី៥៖ ផ្លែ​ចេក ឬ មើម​ខ្ញី

ទាំង​ពីរ​មុខ​នេះ​អាច​ជួយ​សម្រួល​អាការៈ​ឈឺ​ពោះ ចុក ឆ្អល់ សៀតពោះ ហើយ​ជា​ពិសេស​នោះ​គឺ​ជួយ​ទប់​ស្កាត់​អាការៈ​ក្អួត​ចង្អោរ​ផង​ដែរ។  

៥ មុខ​ខាង​លើ​នេះ​អាច​ជួយ​ដល់​សុខភាព​របស់​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​បាន សូម​កុំ​មើល​រំលង​ឲ្យ​សោះណា​៕  


អត្ថបទ៖​ Bun Heng