ហាងកាហ្វេចំនួន ៤កន្លែងដែលទាក់ចិត្តទាំងរសជាតិនិងបរិយាកាស
- 2017-11-30 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងកាហ្វេចំនួន ៤កន្លែងដែលទាក់ចិត្តទាំងរសជាតិនិងបរិយាកាស
ចន្លោះមិនឃើញ
និយាយទៅមានហាងកាហ្វេ បើកច្រើនណាស់ឥឡូវ មានទាំងហាងកាហ្វេតាមផ្លូវ ហាងមានម៉ាស៊ីនត្រជាក់គ្រប់ប្រភេទ។ តែសម្រាប់ហាងកាហ្វេនីមួយៗតែងតែមានរសជាតិកាហ្វេដែលទាក់ទាញ អតិថិជន ផ្សេងៗ ពីគ្នា។ ថ្ងៃនេះសប្បាយដើរ បានដើរភ្លក់នូវហាងកាហ្វេចំនួន ៤កន្លែងដែលទាក់ចិត្តទាំងរសជាតិនិងបរិយាកាស។ ចង់ដឹងទេ ថាមានហាងកាហ្វេណាខ្លះនោះ តោះ ទៅមើលទាំងអស់គ្នា៖
១. ហាងកាហ្វេ Starbucks
អ្នកទាំងអស់គ្នាបានដឹងហើយថា ហាងកាហ្វេ Starbucks ជាហាងកាហ្វេបែបអន្តរជាតិ ។ ប្រភេទកាហ្វេដែលអ្នកគួរសាកនៅទីនោះគឺ Starbucks Reserve ដែលជាប្រភេទឆុងដោយគ្រាប់កាហ្វេកម្រ ហើយរសជាតិមានលក្ខណជូរជាងជាតិល្វីន។
២. ហាងកាហ្វេ Brown
ហាងកាហ្វេ Brown នេះទទួលបានការគាំទ្រខ្លាំងពីអតិថិជនគ្រប់វ័យ មិនថារសជាតិកាហ្វេ ឬក៏ជាភេសជ្ជៈ នៅទីនោះទេ ហើយបរិយាកាសក៏ល្អទៀតសម្រាកអង្គុយ។ នៅទីសម្រាប់កាហ្វេដែលចូលចិត្តញ៉ាំនោះ គឺ ប្រភេទកាហ្វេ Mocha chip cream ដែលមានជាតិកាហ្វេល្មម លាយជាមួយនឹងទឹកដោះគោឈ្ងុយ ហើយបន្ថែមនូវ Cream និងមានជាតិ សូកាឡាទៀតនៅក្នុងនោះ។
៣. ហាងកាហ្វេ Grace
សម្រាប់ហាងនេះមានបរិយាកាសស្ងប់ស្ងាត់ល្អ ដែរមានភាពងាយស្រួលយើងធ្វើការ ឬក៏អង្គុយរៀន។ ចំណែកឯកាហ្វេដែល ចូលចិត្តញ៉ាំនៅទីនោះ គឺ Iced Delight Latte ដែលមានជាតិកាហ្វេស្រាល ប៉ុន្តែមានជាតិជូរនៃកាហ្វេ ដែលញ៉ាំហើយធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។
៤. Mobylette coffee
នេះគ្រាន់តែហាងកាហ្វេតាមផ្លូវមួយ ដែលអ្នកនឹងងាយស្រួលក្នុងទិញ ឬក៏ខ្ចប់។ សម្រាប់ Mobylette coffee ក៏មិនចាញ់កាហ្វេតាមហាងប៉ុន្មានដែរ ព្រោះនៅទីនោះក៏មានម៉ាស៊ីនឆុងកាហ្វេទំនើបដែរ ហើយរួមផ្សំពីបច្ចេកទេសឆុងទៀតផង។ បើសិនជាចង់ទៅសាកកាហ្វេនៅទីនោះ អ្នកគួរតែសាក កាហ្វេនេះ ស្នេហ៍បីរសជាតិ ។
អត្ថបទ៖ chanvutha yin