របប​អាហារ​ដ៏​មាន​ប្រសិទ្ធភាព​​ដែល​សម្រក​៤​គីឡូ​ក្នុង​១​សប្ដាហ៍​

  • 2017-12-04 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុវត្ត​ការ​ទទួល​ទាន​របប​អាហារ​បែប​នេះ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​អ្នក​នឹង​​អាច​ស្រក​បាន​៤​គីឡូ​ដោយ​សុវត្ថិភាព​!

១.មុន​ពេល​ទទួល​ទាន​អាហារ​ពេល​ព្រឹក

មុន​នឹង​ទទួល​ទាន​អាហារ​ពេល​ព្រឹក​អ្នក​គួរ​តែ​ញ៉ាំ​ទឹក​ក្រូច​ឆ្មា​មួយ​កែវ​សិន​។​ ផឹក​វា​ជាមួយ​ពោះ​ទទេ​ដើម្បី​ជា​ការ​លាង​សម្អាត​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​។

២.អាហារ​ពេល​ព្រឹក

បន្ទាប់​ពី​ទទួល​ទាន​នូវ​ទឹក​ក្រូច​ឆ្មា​មួយ​កែវ​រួច​មក​ទុក​ចន្លោះ​ពេល​កន្លះ​ម៉ោង​, រួច​វា​ជា​ពេល​សម្រាប់​អាហារ​ពេល​ព្រឹក​។​ អ្វី​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​អាហារ​​ពេល​ព្រឹក​គឺ​ផ្លែឈើ​​។​ ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ​នឹង​ធ្វើ​ការ​ជ្រាប​ចូល​ទៅ​ខ្លួន​បាន​ល្អ​។​ ឧទាហរណ៍​ដូច​ជា​ផ្លែ​ប៉ោម​, ទំពាំងបាយជូរ, ក្រូច, និង​ផ្លែ​ឈើ​ស្រដៀង​នេះ​ក៏​បាន​។​ បន្ថែម​ពី​លើ​នេះ​ទៀត​អ្នក​អាច​ទទួល​ទាន​នូវ​សណ្ដែក​ដូច​ជា​ Hazelnuts, Almonds, រួម​ទាំង​ប្រភេទ​សណ្ដែក​ដ៏​ទៃ​ទៀត​ក៏​បាន​។​

៣.​អាហារ​ពេល​ថ្ងៃត្រង់​

សម្រាប់​អាហារ​ពេល​ថ្ងៃ​ត្រង់​អ្នក​អាច​ទទួល​ទាន​សាច់​ជា​ធម្មតា​​ដូច​ជា​សាច់​មាន់​, សាច់​គោ​, ត្រី​​ជាដើម​។​ សំខាន់​គឺ​គួរ​ជៀសវាង​នូវ​ការ​បរិភោគ​នំប៉័ង​សម្រាប់​អាហារ​ពេល​ថ្ងៃ​។​ តែ​គួរ​តែ​បន្ថែម​ទឹក​ដោះ​គោ​ជូរ​និង​យ៉ៅអ៊ួរ​ជា​បង្អែម​ចុង​ក្រោយ​វិញ។​

៤.អាហារ​សម្រន់​

ពី​រ​ទៅ​បី​ម៉ោង​បន្ទាប់​មក​ទៀត​អ្នក​អាច​នឹង​មាន​​អារម្មណ៍​ឃ្លាន​។​​ ហើយ​វា​ក៏​ជា​ពេល​សម​ល្មម​នឹង​ញ៉ាំ​អាហារ​សម្រន់​ដែរ​។​​ រៀប​ចំ​សាឡាត់​ញ៉ាំ​សម្រាប់​ជា​អាហារ​សម្រន់​ដោយ​បន្ថែម​អំបិល​បន្តិច​ប្រេង​ Olive បន្តិច​។​​ វា​ធ្វើ​ឱ្យ​ឆ្អែត​តែ​មិន​ឡើង​គីឡូ​ទេ។​

៥.អាហារ​ពេល​ល្ងាច

នេះ​ជា​អាហារ​ចុង​ក្រោយ​សម្រាប់​របប​អាហារ​ក្នុង​​មួយ​ថ្ងៃ​របស់​អ្នក​ហើយ​។​ ការ​ដែល​សំខាន់​នោះ​គឺ​អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ឱ្យ​បាន​មុន​ម៉ោង​៦​​លា្ងច​ឬ​ម៉ោង​៦​តែម្ដង។​ ហើយ​ម្ហូប​ដែល​ល្អ​នោះ​គឺ​សាឡាត់​និង​ស៊ុត​។​

៦.​​បន្ទាប់​ពី​អាហារ​ពេល​ល្ងាច​រួច

រៀប​ចំ​នូវ​តែ​បៃតង​ផឹក​មុន​ពេល​ចូល​គេង​។​ ប្រាកដ​ណាស់​អ្នក​មិន​អាច​ទទួល​ទាន​ទឹក​តែ​បៃតង​ម្ដង​មួយ​លីត្រ​មុន​ពេល​ចូល​គេង​បាន​ទេ, ដូច​នេះ​ញ៉ាំ​វា​លេង​ៗ​ចន្លោះ​ពី​ម៉ោង​៦​ល្ងាច​រហូត​ដល់​ពេល​ចូល​គេង​ចុះ។


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena