«អន្លង់ផ្សោតកាំពី» រមណីយដ្ឋានដែលអាចទស្សនាសត្វផ្សោតដ៏កម្របាន !!!
- 2017-12-06 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«អន្លង់ផ្សោតកាំពី» រមណីយដ្ឋានដែលអាចទស្សនាសត្វផ្សោតដ៏កម្របាន !!!
ចន្លោះមិនឃើញ
អន្លង់ផ្សោតកាំពី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អន្លង់ផ្សោតកាំពីនេះ ជាអន្លង់ដែលមានផ្សោតរស់នៅច្រើនជាងគេបំផុតក្នុងទន្លេមេគង្គ ដែលមានផ្សោតប្រហែល២០ក្បាល។សម្រាប់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រសិក្សាអំពីផ្សោតទន្លេមេគង្គ បានបញ្ជាក់ថាផ្សោត ជាថនិកសត្វទឹកសាបកម្របំផុតនៅក្នុងពិភពលោក។
ដើម្បីចូលទៅឲ្យកៀក និងឃើញសត្វផ្សោតឲ្យកាន់តែច្បាស់ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូកដែលមានម៉ាស៊ីន ។ ពេលវេលាល្អបំផុតដើម្បីទស្សនាសត្វផ្សោត គឺក្នុងរដូវប្រាំង នាពេលព្រឹកព្រលឹម និងពេលល្ងាច។ទោះបីជាផ្សោតផ្លាស់ប្ដូរជម្រកពីកន្លែងមួយទៅកន្លែងមួយទៀតតាមរដូវក៏ដោយ ប៉ុន្តែ អ្នកបើកទូកម៉ាស៊ីនដឹងយ៉ាងច្បាស់ថាពួកវាប្ដូរទៅរស់នៅទីណា។
នៅតំបន់ផ្សោតកាំពីក៏មានចំណីអាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ដូចជា៖រូបភាព និងចម្លាក់ផ្សោតឈើដែល ជាស្នាដៃ របស់ប្រជាជននៅក្នុង តំបន់សហគមន៍នោះ។
ប្រភព៖ google | Tourismcambodia ប្រែសម្រួល៖ Khou Sophy