មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥​ ទស្សនា​​ភាព​យន្ត​ខ្មែរ​ល្បី​ៗ​ប្រចាំ​ឆ្នាំ​២០១៧ ដោយ​សេរី​ ....

  • 2017-12-06 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥​ បាន​ត្រលប់​មក​វិញ​ហើយ​ ជាមួយ​នឹង​​​ខ្សែ​ភាព​យន្ត​ខ្មែរ​ល្បី​ជាច្រើន​ មាន​ទាំង​ភាព​យន្ត​ដែល​បាន​ឈ្នះ​ពាន​ពី​បរទេស​ផង​ដែរ​ ​បាន​បើ​ក​ឲ្យ​ចូលរួម​ទស្សនា​ដោយ​សេរី​ ។ ​ចាប់ពី​ថ្ងៃ​​ទី​៦​ ដល់​ថ្ងៃ​ ទី​១០​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នេះ​​នឹង​មាន​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​ភាព​យន្ត ខ្មែរ​ល្បី​ៗ ហើយ​​ អ្នក​ទាំង​អស់​គ្នា​អាច​រួម​ទស្សនា​ ភាព​យន្ត​ចំនួន​​៨​ រឿង ដោយ​សេរី​ នៅ​ គ្រប់​រោង​ភាព​យន្ត​មាន​ដូច​ជា ៖

រោង​ភាព​យន្ត​ Major Platinium Cineplex ផ្សារ Aeon

រោងភាពយន្ត Legend Cinema ផ្សារ​ទំនើប City Mall

រោងភាពយន្ត Prime Cineplex ផ្សារ​ទំនើប​សុវណ្ណា និង​រោង​ភាព​យន្ត​ទំនើប​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ​​​​​​ ​

សម្រាប់​ភាពយន្ត​ទាំង​ ៨​ នោះ​មាន​ដូច​ជា​រឿង​ ៖

១. ​រឿង​ ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី​

២.​រឿង ស៊ុបភើរមាំ

៣.​រឿង វិកលចរិត

៤. រឿង តម្លៃ​ស្នេហ៍

៥. រឿង មុន​ពេល​ដួល​រលំ

៦. រឿង ការពារ​ឧក្រិដ្ឋ​ជន

៧.​រឿង អ្នកនាង​ម្ចាស់​​ឡឺ​កឺ

៨.​រឿង ខូចចិត្ត​អាជីព

កុំ​ភ្លេច​ចូល​រួម​គាំ​ទ្រ ស្នាដៃ​ភាពយន្ត​ខ្មែរ ទាំង​អស់​គ្នា​ណា​ !!!

ការ​ចូលរួម​អ្នក​ទាំង​អស់​ជា​កម្លាំង​ចិត្ត​យ៉ាង​​ខ្លាំង​ដល់​​អ្នក​ផលិតភាព​យន្ត​​ផង​ដែរ​!!!​​


អត្ថបទ៖ chanvutha yin