«បង បង បង» Bar រាត្រីព្រមជាមួយគំនូរសិល្បៈដ៏ទាក់ទាញ !!!
- 2017-12-09 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«បង បង បង» Bar រាត្រីព្រមជាមួយគំនូរសិល្បៈដ៏ទាក់ទាញ !!!
ចន្លោះមិនឃើញ
នៅពេលដែលមានកិច្ចការពេញរវល់ពេញមួយថ្ងៃ ពេលល្ងាចឡើងអ្នកខ្លះតែងតែចង់មានពេលលំហែខួរក្បាលជាមួយនឹងមិត្តភ័ក្ដិរបស់អ្នកនៅកន្លែងដែលស្ងប់ស្ងាត់ ស្អាតៗ ហើយ មានភាពច្នៃប្រឌិត និងភេសជ្ជៈប្លែកៗ។
ដូច្នេះ ហើយសប្បាយដើរចង់ប្រាប់អ្នកទាំងអស់គ្នាថាមិនគួររំលងបារ៍រាត្រីមួយដែលនៅម្ដុំវត្តបទុមនេះទេ ។ បារនោះមានឈ្មោះថា «បង បង បង»។ លក្ខណៈសម្បត្តិរបស់បារនេះមិនមែនមានត្រឹមតែបានរៀបរាប់ខាងលើនោះទេ តែការតុបតែងខាងក្នុងក៏គួរឲ្យទាក់ទាញ និងរៀងខុសប្លែកពីគេ ដោយសារតែវាមានបំពាក់នៅគំនូរផ្សេងៗនៅតាមជញ្ជាំង។ តោះ ទៅមើល ឬក៏សាកភ្លក់ រសជាតិភេសជ្ជៈ នៅទីនោះសិនទៅបានដឹងថា យ៉ាងមេច។ ទីតំាង៖ ផ្ទះលេខ២៤០ ផ្លូវលេខ១/២ ភ្នំពេញ https://www.facebook.com/bongbongbongPP/
អត្ថបទ៖ ដេមី