រឿងរ៉ាវស្នេហាលើកប៉ាល់ "Titanic" មែនទែន កម្សត់ជាងក្នុងខ្សែភាពយន្តឆ្ងាយណាស់
- 2017-12-08 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវស្នេហាលើកប៉ាល់ "Titanic" មែនទែន កម្សត់ជាងក្នុងខ្សែភាពយន្តឆ្ងាយណាស់
ចន្លោះមិនឃើញ
ប្រិយមិត្តពិតជានៅចាំគូស្នេហ៍វ័យចំណាស់មួយគូដែលគេងឱបគ្នាស្លាប់នៅក្នុងកប៉ាល់ Titanic សុខចិត្តពលីជីវិតដើម្បីបាននៅជាមួយគ្នានោះហើយ។
ជាក់ស្ដែងអ្វីៗមិនដូចក្នុងរឿងភាពយន្តទាំងស្រុងនោះទេ រឿងរ៉ាវស្នេហាពិតប្រាកដ នោះគឺគូស្នេហ៍មួយគូ ដែលប្ដីមានឈ្មោះថា Isidor Straus អាយុ ៦៥ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនទំនិញ Macy និងប្រពន្ធឈ្មោះ Ida អាយុ ៦៣ឆ្នាំ ជាកូនស្រីអ្នកមានម្នាក់។
ពួកគេបានសម្រាន្តលង់លក់នៅអំឡុងពេលដែលកប៉ាល់បានបុកជាមួយនឹងផ្ទាំងទឹកកក។ ក្រោយមកពួកគេទាំងពីរនាក់បានរត់សំដៅទៅទូកសង្គ្រោះ។ នៅទីនោះដែរ ដោយសារពួកគេជាអ្នកមានស្តុកស្ដម្ភ កន្លែងនៅលើទូកសង្គ្រោះត្រូវបានទុកសម្រាប់ពួកគេជាពិសេស។
ទោះជាយ៉ាងណាក៏ដោយ លោក Isidor បានបដិសេធមិនព្រមឡើងលើទូកដោយសារតែនៅមានស្ត្រីនិងក្មេងៗផ្សេងៗទៀតត្រូវការសង្គ្រោះដែរនោះ។ លោកបានឲ្យប្រពន្ធរបស់លោកឡើងទៅលើទូកជាមួយអ្នកផ្សេងទៀត ប៉ុន្តែនាងមិនព្រមទៅ។ នាងនិយាយថា៖"Isidor! អូនត្រូវនៅជាមួយបង។ អូនត្រូវតែនៅជាមួយបង អូនស្រលាញ់បង ហើយបើសិនជាចាំបាច់ អូនសូមស្លាប់ជាមួយបង"។
សាក្សីដែលរួចពីការស្លាប់នៅលើកប៉ាល់នោះបាននិយាយថា ពួកគេបានឃើញគូស្នេហ៍មួយគូនេះ បានឈរនៅបង្កាន់ដៃកប៉ាល់ឱបគ្នា និងយំខ្សឹកខ្សួល។ សាកសពរបស់ Isidor ត្រូវបានរកឃើញក្នុងចំណោមសាកសព ៣០០ផ្សេងទៀត ប៉ុន្តែសាកសពរបស់ Ida មិនបានរកឃើញនោះទេ៕
ប្រភព៖ CatFly ប្រែសម្រួល៖ អន សុភក្ត្រា