អារហារធម្មជាតិកំពូលទាំង ១៣ ដែលជួយទប់ចំណង់អាហារ
- 2017-12-10 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារហារធម្មជាតិកំពូលទាំង ១៣ ដែលជួយទប់ចំណង់អាហារ
ចន្លោះមិនឃើញ
អ្នកអាចនឹងព្យាយាមក្នុងការតមអាហារក៏ប៉ុន្តែមានពេលជាច្រើនដែលអ្នកមិនអាចទប់ទល់នឹងការឃ្លានបានហើយធ្វើឲ្យអ្នកញ៉ាំកាន់តែច្រើន។ ដើម្បីលុបបំបាត់រឿងបែបនេះ អ្នកត្រូវត្រៀមអាហារ និង ភេសជ្ជៈ សុខភាពទាំងនេះនៅក្នុងផ្ទះ និងការិយាល័យធ្វើការរបស់អ្នក។អារហារ ភេសជ្ជៈ និងគ្រឿងទេសដែលបានរៀបរាប់ខាងក្រោមនេះសុទ្ធតែមានការអះអាងដោយ វិទ្យាសាស្ត្រ ហើយវាក៏ជាអ្វីដែលអ្នកត្រូវការដើម្បីប្រឆាំងនឹងភាពឃ្លាន។ ល្អបំផុតនោះគឺវាមិនធ្វើឲ្យពោះអ្នកកាន់ធំនោះទេ។
១.កាហ្វេខ្មៅ៖ តាមការសិក្សានិងស្រាវជ្រាវបានបង្ហាញថាការផឹកកាហ្វេខ្មៅមួយពែងក្រោយពេលអាហារអាចជួយឲ្យអ្នកទប់ទល់នឹងភាពឃ្លានបានយូរ។
២.ប្រូតេអ៊ីន Whey៖ ជាទូទៅប្រូតេអ៊ីនជួយឲ្យអ្នកមានអារម្មណ៏ថាឆ្អែតហើយមិនឃ្លាន។ ហើយម្យ៉ាងវិញទៀតគេបានរកឃើញថា ប្រូតេអ៊ីន Wheyអាចបន្ថែមល្បឿនក្នុងការបញ្ចុះជាតិខ្លាញ់ហើយបន្សល់ទុកនូវសាច់ដុំវិញ ក្នុងករណីដែលអ្នកធ្វើលំហាត់ប្រាណត្រឹមត្រូវនិងទៀតទាត់។
**៣.មើមខ្ញី៖**មើមខ្ញីមានឥទ្ធិពលខ្លាំងដែលអាចប្រើជាឳសថធម្មជាតិក្នុងការសម្រកជាតិខ្លាញ់ នេះគឺផ្អែកទៅលើការស្រាវជ្រាវមួយដែលចេញជាសារធារណៈមានឈ្មោះថា Journal of the Science of Food and Agriculture។
៤.តែបៃតង និង ម៉ាឆា៖ អ្នកអាចឆុងតែបៃតងនិងម៉ាឆាផឹកបានហើយជាតិកាហ្វេអ៊ីននៅក្នុងតែបៃតងនិងម៉ាឆានោះអាចជួយទប់ចំនង់អាហាររបស់អ្នកបាន។លើសពីនេះទៅទៀតវាមានសម្ថភាពដុតបំផ្លាញជាតិខ្លាញ់។ អ្នកដែលផឹកតែបៃតងរាល់ថ្ងៃចាប់ពី៤ ទៅ ៥ ពែង នឹងបែកញើសយ៉ាងតិច ១៨០នាទីក្នុងមួយសប្តាហ៍ហើយស្រកក្បាលពោះព្រមទាំងស្រកទម្ងន់ក្រោយរយៈពេល ៣ ខែ។
៥.ម្សៅធម្មញ្ញជាតិ៖ ម្សៅធម្មញ្ញជាតិគឺជាប្រភពដែលធ្វើឲ្យការឆ្អែតរបស់អ្នកនៅបានយូរ ព្រោះវាមានសារធាតុហ្វៃប៊ឺរ (Fiber)។សារធាតុហ្វៃប៊ឺរនោះបង្កើតសារធាតុអន្ធិលនៅក្នុងក្រពះអ្នកដែលជួយពន្យារពេលនៃការរំលាយអាហារ។
៦.ទឹក៖ អ្នកវិទ្យាសាស្ត្របានបញ្ជក់ថាទឹកគឺជាវិធីដ៏សាមញ្ញបំផុតក្នុងការទប់ទល់ការឃ្លាន និងកាត់បន្ថយការញ៉ាំហួសកម្រិត។
៧.អាហារហិរ៖ ទឹកម្ទេស ម្សៅម្ទេស ម្រេច អាហារទាំងអស់នេះមិនត្រឹមតែទប់ចំណង់អាហាររបស់អ្នកតែប៉ុណ្ណោះទេ វាថែមទាំងមានសម្ថភាពដុតបំផ្លាញជាតិខ្លាញ់បានឆាប់រហ័សថែមទៀតផង។
៨.ផ្លែអាវូកាដូ៖ វាអាចជួយបង្កើនអារម្មណ៍ថាឆ្អែត ដែលជួយឲ្យអ្នករក្សាបាននូវទម្ងន់ដែលមានសុខភាពល្អ។
៩.ផ្លែប៉ោម៖ ការញុំាផ្លែប៉ោមប៉ុន្មានចំណិត ឬ ទាំងមូលមុនពេលដែលញ៉ាំអាហារអាចជួយកាត់បន្ថយកាឡូរីមួយចំនួនក្រោយពេលអ្នកទទួលទានអាហាររួច។
១០.សូកូឡាពណ៌ខ្មៅ៖
១១.ស៊ុត៖ វាសឹងតែជាប្រូតេអ៊ីនដែលល្អឥតខ្ចោះទៅហើយ ស៊ុតអាចជួយគ្រប់គ្រងចំណង់អាហាររបស់អ្នកបាន។
១២.ជីអង្កាម៖ ក្លិនរបស់ជីអង្កាមអាចជួយទប់ទល់នឹងភាពឃ្លានបាន។ ការស្រាវជ្រាវបានបង្ហាញថាមនុស្សដែលស្រូបក្លិនជីអង្កាមនៅរៀងរាល់ ២ ម៉ោងម្តង មានការថយចុះចំពោះការទទួលទានកាឡូរីទៅដល់ ២៨០០ កាឡូរី នៅក្នុងមួយសប្តាហ៍។
១៣.ទឹកខ្មេះ៖ ទឹកខ្មេះអាចជួយប្រឆាំងនឹងសារធាតុស្ករនៅក្នុងអារហារ។ អ្នកអាចលាយទឹកខ្មេះខ្លះនៅក្នុងបាយឬក៏ស៊ូស៊ី។
ប្រភព៖ Mensfitness អត្ថបទ៖ សោភា