តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យគម្រោងការដើរកម្សាន្តបានសម្រេច?
- 2017-12-10 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យគម្រោងការដើរកម្សាន្តបានសម្រេច?
ចន្លោះមិនឃើញ
ការដើរកម្សាន្តគឺជាវិធីបន្ធូរអារម្មណ៍តានតឹងពីកាលវិភាគដ៏ច្របូកច្របល់ប្រចាំថ្ងៃ ហើយក៏ផ្តល់ពេលឱកាសឲ្យអ្នកបានចំណាយពេលវេលាជាមួយ គ្រួសារ និង មិត្តភ័ក្តិ ផងដែរ។ ភាគច្រើន មនុស្សដើរកម្សាន្តនៅអំឡុងពេលវិស្សមកាលរបស់ពួកគេ ដើម្បីធ្វើការសម្រាកពីការងារប្រចាំថ្ងៃរបស់ពួកគេ។ ការដើរកម្សាន្តមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលប៉ុណ្ណោះទេ វាថែមទាំងបង្រៀនអ្នកអំពីវប្បធម៌ ប្រពៃណី និងបទពិសោធន៍ ផ្សេងៗថែមទៀតផង។ ហើយអ្នកនឹងអាចភ្លក់ម្ហូបឆ្ងាញ់ៗថែមទៀតផង។ ក៏ប៉ុន្តែរឿងដែលសំខាន់បំផុតដែលអ្នកត្រូវធ្វើមុនពេលធ្វើដំណើរកម្សាន្តទៅកន្លែងណានោះគឺការ រៀបចំគម្រោង។ តើធ្វើយ៉ាងណាឲ្យសម្រេចបាននោះ ៖
១. ការរៀបចំគោលដៅ
ការសម្រេចជ្រើសរើសយកទីកន្លែងណាមួយដែលអ្នកនឹង ត្រូវទៅកម្សាន្ត ហើយ អ្នកយល់ដឹងច្បាស់ពីទីកន្លែងនោះ មិនថាអាកាសធាតុ ពិធីបុណ្យ និងពេលវេលា ណាធ្វើឲ្យការដើរកម្សាន្តអ្នកមានភាពរីករាយ។ «តើគោលដៅនោះស្ថិតនៅក្នុងថវិកាបច្ចុប្បន្នរបស់អ្នកឬទេ?»។
២.រៀបចំថវិកា
លុយគឺសំខាន់ខ្លាំងណាស់ដើម្បីសម្រចគម្រោងការណាមួយ។ ហេតុនេះហើយដំបូងអ្នកត្រូវមើលលើកញ្ចប់ថវិការដែលអ្នកមាន ថាតើអាចប្រើប្រាស់បាន ឬក៏ត្រូវសន្សំ រួចទើបរៀបគម្រោងទៅតាមនោះ។
៣. រកកន្លែងស្នាក់នៅ ( សណ្ឋាគារ ឬ Hostel )
កុំភ្លេចធ្វើការកក់សណ្ឋាគារនៅក្នុងទីកន្លែងដែលអ្នកបានជ្រើសរើសព្រោះនៅទីបញ្ចប់អ្នកអាចនឹងគ្មានកន្លែងដើម្បីស្នាក់នៅក៏ថាបាន។
៤.ធ្វើតារាងកន្លែងដែលអ្នកនឹងទៅដោយផ្អែកទៅលើពេលវេលានិងថវិការរបស់អ្នក៖
សម្រាប់ចំនុចនេះអ្នកអាចធ្វើការពិគ្រោះគ្នាជាមួយនឹងមិត្តភ័ក្តិរបស់អ្នកដែលគេធ្លាប់បានទៅកន្លែងនោះកាលពីមុន ឬក៏អ្នកអាចធ្វើការឆែក Googleក៏បាន។
៥.តើត្រូវធ្វើយ៉ាងណាដើម្បីរីករាយនឹងការដើរកម្សាន្តរបស់អ្នក
ត្រូវព្យាយាមធ្វើអ្វីដែលថ្មីដូចជា ការទិញវត្ថុសិល្បៈ ចូលរួមកម្មវិធីបុណ្យប្រពៃណី ដែលមានភាពផ្សងព្រេង ជាដើម។
៦.សាកល្បងអាហារថ្មីៗ
រីករាយជាមួយនឹងការញុំាម្ហូបថ្មីៗនៅកន្លែងផ្សេងៗគ្នាដែលមានរសជាតិឆ្ងាញ់។រីករាយជាមួយនឹងរសជាតិប្លែកគ្នារបស់អ្នកដែលមានប្រពៃណីខុសគ្នា។
ជាចុងក្រោយ គឺការរីករាយនឹងពេលវេលាដែលអ្នកចំនាយជាមួយនឹងមិត្តភក្តិព្រមទាំងសមាជិកគ្រួសារ ហើយត្រូវព្យាយាមបង្កើតអនុស្សាវរីយ៍ឲ្យបានកាន់តែច្រើនតាមតែអាចទៅរួចនៅក្នុងដំណើរកំសាន្តនោះ ព្រោះអនុស្សាវរីយ៍ខ្លះនឹងអាចឲ្យអ្នកនឹករលឹកទៅដល់ហើយមានអារម្មណ៍ថាមានក្តីសុខ។
ប្រភព៖ Wiki How អត្ថបទ៖ សោភា