ធ្លាប់ទៅលេង «ទឹកធ្លាក់ពពកវិល» នៅលើភ្នំបូកគោ អត់គ្នាយើង???
- 2017-12-12 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ទៅលេង «ទឹកធ្លាក់ពពកវិល» នៅលើភ្នំបូកគោ អត់គ្នាយើង???
ចន្លោះមិនឃើញ
ទឹកធ្លាក់ពពកវិល ស្ថិតនៅលើភ្នំបូកគោក្នុងទឹកដីខេត្តកំពត មានចម្ងាយប្រមាណ៧គីឡូម៉ែត្រប៉ុណ្ណោះពីសំណង់អតីតកាស៊ីណូបូកគោ។ ទឹកធ្លាក់នេះមាន៣ថ្នាក់ ដោយបច្ចុប្បន្ននៅខែប្រាំងមិនសូវមាន ល្បាក់ទឹកហូរធ្លាក់ខ្លាំងនោះទេ តែនៅរដូវវស្សាវិញ គឺមានទឹកហូរកាត់ផ្ទាំងសិលា ហើយបន្តធ្លាក់ទៅក្នុងជ្រោះជាដំណាក់ៗ បន្តិចបន្តួចគួរឲ្យចង់គយគន់សម្រាប់ភ្ញៀវទេសចរ។
សម្រាប់អ្នកទេសចរទូទៅ នៅពេលបានទៅ ដល់លើភ្នំបូកគោហើយនោះ គេតែងមិនភ្លេចទេនូវការទៅមុជទឹកកម្សាន្ត និងលម្ហែអារម្មណ៍ជាមួយទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាលនៅទីនេះ ព្រោះតែកេរ្តិ៍ឈ្មោះទឹកធ្លាក់៣ថ្នាក់លើផ្ទាំងសិលារាបស្មើកាលពីយូរណាស់មកហើយនោះ។ ក្រោយពីងូតទឹកធ្លាក់លេងយ៉ាងសប្បាយរីករាយរួច ហើយភ្ញៀវទេសចរទាំងឡាយក៏បាននាំគ្នាស្រស់ស្រូបអាហារថ្ងៃត្រង់ដែលវេចខ្ចប់យកទៅតាមខ្លួន នៅក្រោមម្លប់ឈើ យ៉ាងត្រជាក់ មើលទៅហាក់បីដូចជារ៉ូមែនទិកមែន។
ប្រភព៖ google ប្រែសម្រួល៖ Khou Sophy