វិធី​ជម្រុះ​ក្បាល​មុន​ខ្មៅៗ​លើ​ច្រមុះ​ (ងាយ,​រហ័ស​,គ្មាន​ការ​ឈឺ​ចាប់​!!)

  • 2017-12-14 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ពិត​ទៅ​របស់​របរ​ដែល​យើង​អាច​ប្រើ​ដើម្បី​ធ្វើ​ជា​ឧបករណ៍​មាន​ប្រយោជន៍​លើស​ពី​គោល​បំណង​នៃ​ការ​ផលិត​ឡើង​មាន​ច្រើន​ស្ទើរ​រាប់​មិន​អស់​។​ តើ​អ្នក​កំពុង​ធុញ​ទ្រាន់​នឹង​ក្បាល​មុន​ខ្មៅ​ៗ​​ដែល​តែង​តែ​កើត​មាន​នៅ​លើ​មុខ​ជា​ពិសេស​លើ​ច្រមុះ​មែន​ទេ?​ ចុះ​អ្នក​ដឹង​ថា​សម្ភារ​ក្នុង​បន្ទប់​ទឹក​ប្រភេទ​ណា​ដែល​អាច​ជួយ​សម្អាត​បញ្ហា​នេះ​បាន​?

ខ្ញុំ​នឹង​ចែក​រំលែក​នូវ​វិធី​សាស្ត្រ​ក្នុង​ការ​ជម្រុះ​​មុន​ក្បាល​ខ្មៅ​ដោយ​ប្រើ​ច្រាស់​ដុះ​ធ្មេញ។​

ជា​ដំបូង​អ្វី​ដែល​អ្នក​ត្រូវ​ការ​ក្រៅ​ពី​ច្រាស​ដុះ​ធ្មេញ​គឺ៖

-ទឹក​១​កូន​ស្លាប​ព្រា​

-Baking Soda ១​កូន​ស្លាបព្រា​

-ថ្នាំ​ដុះ​ធ្មេញ​បន្តិច​ប្រហែល​មួយ​កូន​ស្លាប​ព្រា​ដែរ​

កូរ​ឱ្យ​សព្វ​,​ រួច​ហើយ​យក​មក​លាប​នៅ​លើ​កន្លែង​ដែល​មាន​ក្បាល​មុន​ខ្មៅ​ៗ​​នៅ​លើ​មុខ​។​ បន្ទាប់​មក​ទៀត​ធ្វើ​ការ​ដុះ​សម្អាត​ដោយ​ប្រើ​ច្រាស់​ដុះ​ធ្មេញ​។​ ដុះ​ឱ្យ​សព្វ​៣​ទៅ​៤​នាទី​រួច​ហើយ​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច។​

វិធី​នេះ​លឿន​និង​មិន​មាន​ការ​ឈឺ​ចាប់​ទេ។


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena