ពេលបានទៅដល់កោះបាលី កុំភ្លេចទៅកម្សាន្តនៅកន្លែងទាំងអស់នេះណា...!
- 2017-12-13 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលបានទៅដល់កោះបាលី កុំភ្លេចទៅកម្សាន្តនៅកន្លែងទាំងអស់នេះណា...!
ចន្លោះមិនឃើញ
«កោះបាលី» គឺជាទីកន្លែងកម្សាន្តមួយដែលឋិតនៅក្នុងក្ដីស្រមៃនៃអ្នកទេសចរគ្រប់ៗរូប ព្រោះថាកោះមួយនេះមានកន្លែងជាច្រើនមានបរិយាកាសល្អ និងទេសភាពស្រស់ស្អាតគួរឲ្យគយគន់ ។ គ្រាន់តែឃើញតាមរយៈរូបភាពក៏ធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាចង់ទៅកម្សាន្តឲ្យខានតែបាន ជាពិសេសនោះគឺទៅជាមួយមនុស្សជាទីស្រលាញ់ទៀតផង។ ដើម្បីកុំឲ្យពិបាកគិតច្រើនដោយសារតែថាអត់ដឹងថាត្រូវទៅកន្លែងណាមុនគេនោះពីសប្បាយដើរសូមធ្វើការណែនាំពីកន្លែងស្អាតៗមួយចំនួនដែលលោកអ្នកគួរតែទៅកម្សាន្តនៅកោះបាលី ៖
១. Rock Bar នៅរមណីយដ្ឋាន Ayana ៖ បរិយាកាសនៅទីនេះគឺល្អមែនទែន ក្រៅពីអង្គុយញ៉ាំភេសជ្ជៈ និងម្ហូបអាហារឆ្ងាញ់ៗ នៅកន្លែងដ៏មានផាសុកភាពជាប់និងមាត់សមុទ្រនាពេលល្ងាចបានហើយ លោកអ្នកអាចដើរកម្សាន្តមើលទេសភាពតាមឆ្នេរ និងគយគន់ទស្សនីយភាពពេលសុរិយារៀបអស្ដង្គតបានថែមទៀតផង។
២. វាលស្រែ Ubud ៖ វាលស្រែ Ubud ជាកន្លែងកសិកម្ម ដ៏មានអំណោយផលរបស់កោះនេះ។ ក្រៅពីជាវាលស្រែគួរឱ្យចង់គយគន់ នៅទីនោះក៏សម្បូរដោយសារមន្ទីរសំខាន់ៗ រួមមាន Neka Art Museum (ប្រមូលផ្ដុំដោយគំនូរថ្លៃៗរបស់កោះបាលី) ជាដើម។
៣. ញ៉ាំអាហារសមុទ្រនៅឈូងសមុទ្រ Jimbaran ៖ ជាកន្លែងដែលមានលក់អាហារសមុទ្រគ្រប់មុខហើយមានរសជាតិឆ្ងាញ់ អាចទាក់ទាញភ្ញៀវទេសចរឲ្យចូលមកបរិភោគបានយ៉ាងច្រើនកុះករ។
៤. វិហារហិណ្ឌូ Tanah Lot ៖ ស្ថិតនៅលើថ្មធំមួយ Tanah Lot ជាវិហារហិណ្ឌូល្បីបំផុតនៅលើកោះបាលី។ វិហារនេះជាផ្នែកមួយនៃទេវកថារបស់កោះបាលីអស់ជាច្រើនសតវត្សមក ហើយ។ បន្ថែមលើនេះ វាជាកន្លែងពេញនិយម និងស្អាតបំផុត ជាពិសេសនៅពេលព្រះអាទិត្យជិតលិច។
៥. ទីក្រុង Seminyak ៖ Seminyak ជាទីក្រុងតូចមួយនៅភាគខាងត្បូងឆៀងខាងលិច ឈូងសមុទ្រកោះបាលី ។ Seminyak ជាកន្លែងលំហែកាយដ៏អស្ចារ្យរបស់កោះនេះ។ មិនតែប៉ុណ្ណោះ ទីក្រុងនេះមានហាងលក់ទំនិញ ភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ និងសណ្ឋាគារល្អប្រណិត ។
ប្រភព៖ pinterest ប្រែសម្រួល៖ Khou Sophy