តើប្រវែងនៃម្រាមជើងរបស់អ្នកបង្ហាញអ្វីខ្លះពីអ្នកផ្ទាល់?
- 2017-12-15 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើប្រវែងនៃម្រាមជើងរបស់អ្នកបង្ហាញអ្វីខ្លះពីអ្នកផ្ទាល់?
ចន្លោះមិនឃើញ
១.ម្រាមជើងមេវែងជាងគេ
បើសិនជាអ្នកមានម្រាមជើងមេវែងជាងគេនោះមានន័យថាអ្នកជាមនុស្សដែលឆ្លាតសំបូរទៅដោយគំនិតច្នៃប្រឌិតនិងអាចដោះស្រាយបញ្ហាខ្លួនឯងដោយប្រើការច្នៃប្រឌិតនេះផងដែរ។ ប៉ុន្តែអ្នកហាក់ដូចជាមានការលំបាកនឹងផ្ដោតអារម្មណ៍ទៅលើកិច្ចការងារណាមួយឱ្យចប់ចុងចប់ដើម និងងាយក្នុងការបោះបង់ការងារនោះ។
២.ម្រាមជើងកណ្ដាលវែងជាងគេ
បើសិនជាម្រាមជើងទី២បន្ទាប់ពីម្រាមជើងមេវែងជាងគេមានន័យថានោះមានន័យថាអ្នកមានគំនិតជាអ្នកដឹកនាំ។ តែងតែត្រួតត្រារៀបចំចាត់ចែងកិច្ចការងារព្រោះអ្នកជាមនុស្សឆ្លាតមានភាពច្នៃប្រឌិតនិងតែងតែហ៊ានក្រោកឈរតវ៉ាការពារនូវអ្វីដែលខ្លួនគិតថាត្រូវ។
តែបើសិនជាអ្នកមានម្រាមជើងនេះខ្លីជាងគេនោះមានន័យថាអ្នកតែងតែមានបញ្ហាក្នុងការក្រោកឈរដើម្បីការពារគំនិតដែលខ្លួនអ្នកគិតថាត្រូវ។
៣.ម្រាមជើងទី៣វែងជាងគេ
បើអ្នកមានម្រាមជើងទីបីវែងជាងគេនោះមានន័យថាអ្នកជាមនុស្សដែលមានភាពស្វាហាប់ពីកំណើតនិងតែងតែទទួលបានភាពជោគជ័យក្នុងការបំពេញកិច្ចការងារផ្សេងៗដោយខ្លួនឯងព្រោះភាពស្វាហាប់អំណត់របស់ខ្លួន។ អ្នកជាមនុស្សដែលចូលចិត្តការរស់នៅដែលមានភាពសាមញ្ញហើយសប្បាយរីករាយ។
៤.ម្រាមជើងទី៤វែងជាងគេ
បើសិនជាអ្នកមានម្រាមជើងទី៤វែងនិងត្រង់ជាងគេគឺបង្ហាញថាអ្នកជាមនុស្សដែលតែងតែចូលចិត្តខ្វល់ខ្វាយពីគ្រួសារ។ អ្នកជាមនុស្សឱ្យតម្លៃទៅលើរឿងគ្រួសារឬរឿងផ្ទាល់ខ្លួនមុននឹងគិតពីអ្វីៗផ្សេងទៀត។ អ្នកជាមនុស្សដែលមានពូកែក្នុងក្នុងការត្រង់ត្រាប់ស្ដាប់បង្កាប់។
៥.ម្រាមជើងកូនតូចខ្លាំង
បើសិនជាអ្នកមានម្រាមជើងកូនតូចខ្លាំងនោះមានន័យថាអ្នកជាមនុស្សគ្មានការទទួលខុសត្រូវ។ អ្នកចូលចិត្តអ្វីៗផ្សេងបានតែមួយឆាវប៉ុណ្ណោះនិងមិនសូវមានការយកចិត្តទុកដាក់លើការងារទេ។ តែអ្នកជាមនុស្សដែលចូលចិត្តលេងសើចច្រើននិងមានការស្រឡាញ់ចូលចិត្តពីអ្នកជុំវិញខ្លួនច្រើន។ អ្នកចូលចិត្តរស់នៅដោយមានឯករាជ្យភាព មិនចូលចិត្តការត្រួតត្រាណាមួយឡើយ។ លើសពីនេះទៅទៀតនោះគឺអ្នកចូលចិត្តការផ្សងព្រេងនិងការប្រថុយប្រថាន។
ប្រភព៖ Higherperspective ប្រែសម្រួល៖ Sin Sovannleakhena