របៀប​លាប​ក្រែម​ធម្មតា​ឱ្យ​មើល​ទៅ​ស្ងួត​និង​ជាប់​បាន​​១០​ម៉ោង (​តែ​មិន​ពិបាក​សម្អាត​​!)

  • 2017-12-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ក្រែម​លាប​មាត់​ប្រភេទ​ទឹក​ស្ងួត​​និង​ជាប់​បាន​យូរ​, ថ្ងៃ​នេះ​ខ្ញុំ​មាន​វិធី​សាស្ត្រ​​មួយ​យក​មក​ចែក​រំលែក​ក្នុង​ការ​ប្រើ​ប្រភេទ​ក្រែម​ធម្មតា​លាប​លើ​បបូរ​មាត់​តែ​មើល​ទៅ​ដូច​ជា​ប្រើ​ក្រែម​ប្រភេទ​ស្ងួត​និង​ជាប់​បាន​យូរ​។​ ខ្ញុំ​ស្រឡាញ់​ការ​លាប​ក្រែម​ប្រភេទ​ទឹក​ដែល​លាប​ទៅ​​ស្ងួត​​​តែ​បញ្ហា​មួយ​គឺ​វា​ពិបាក​នឹង​ជូត​សម្អាត​។​ អញ្ចឹង​ខ្ញុំ​ក៏​បាន​រក​ឃើញ​វិធី​ងាយ​មួយ​នេះ​, ​ហើយ​វា​ពិត​ជា​ល្អ​មែន​!​ ជាប់​បាន​​១០​ម៉ោង​, ពេល​ញ៉ាំ​អី​មិន​ងាយ​រលុប​ទៅ​ណា​ទេ​​តែ​ងាយ​សម្អាត​ចេញ។​

ក្រែម​ដែល​ខ្ញុំ​ប្រើ​ជា​ប្រចាំ​គឺ​ពី​ Mac ដែល​មាន​ពណ៌​ឈ្មោះ​ “Satin Cherish A75” ​។​ ដោយ​សារ​តែ​ពណ៌​នេះ​ពេល​លាប​នៅ​លើ​បបូរ​មាន​វា​មាន​​ពណ៌​ស្រាល​បើ​ពេល​ផាត់​មុខ​តិច​តួច​ទៀត​គឺ​មើ​ល​ស្លេក​បន្តិច។​ ដូច​នេះ​ខ្ញុំ​ក៏​លាប​លាយ​ជា​មួយ​ពណ៌​​មួយ​ទៀត​ពី​ Mac ដូច​គ្នា​​មាន​ឈ្មោះ​ថា​ “Matte Russian Red O6” ។​

របៀប​លាប៖

- ជា​ដំបូង​មុន​ឈាន​ដល់​ការ​លាប​ក្រែម​នៅ​បបូរមាត់​​ខ្ញុំ​ចង់​​ឱ្យ​យោបល់​​ថា​អ្នក​គួរ​តែ​ប្រើ​ប្រភេទ​អំបិល​សម្រាប់​​ដុះ​ស្បែក​មុខ​ (Face Scrub) ដុះ​នៅ​លើ​បបូរ​មាត់​ជា​មុន​សិន​ដើម្បី​ជម្រុះ​ចេញ​នូវ​ស្បែក​ចាស់​ៗ​ដែល​របក​នៅ​លើ​បបូរ​មាត់​​។​ ធ្វើ​ដូច​នេះ​វា​នឹង​ជួយ​ឱ្យ​បបូរ​មាត់​យើង​មើល​ទៅ​រលោង​គ្មាន​ស្បែក​របក​ដែល​ធ្វើ​ឱ្យ​រំខាន​ដល់​ការ​លាប​ក្រែម​។​

- ជំហាន​បន្ទាប់​គឺ​ខ្ញុំ​តែង​តែ​ប្រើ​ឡេ​ឬ​ផលិត​​ដែល​ជួយ​ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក​មុខ​លាប​លើ​បបូរ​មាត់​ដើម្បី​ផ្ដល់​ជាតិ​សំណើម​​និង​​ធ្វើ​ឱ្យ​ស្បែក​បបូរ​មាត់​ទន់​ល្អ។​

- បន្ទាប់​មក​ទៀត​គឺ​ខ្ញុំ​ចាប់ផ្ដើម​លាប​ក្រែម​ពណ៌​ក្រហម​ដែល​មាន​ឈ្មោះ​ថា​ “Matte Russian Red O6” នេះ​តិច​ៗ​ឱ្យ​ចេញ​ពណ៌​ក្រហម​ស្រាល​ៗ​នៅ​លើ​មាត់​សិន។ ទើប​ខ្ញុំ​ចាប់​ផ្ដើម​លាប​ក្រែម​ដែល​មាន​ពណ៌​ឈ្មោះ​ថា​ “Satin Cherish A75”​​ ពីលើ​។​ អ្នក​មិន​ចាំ​បាច់​លាយ​ដូច​ខ្ញុំ​ក៏​បាន​​​ គ្រាន់​តែ​ជ្រើស​រើស​ពណ៌​ដែល​អ្នក​ចូល​ចិត្ត​ទៅ​បាន​ហើយ​។​

-បន្ទាប់​ពី​​ការ​លាប​ក្រែម​នេះ​ហើយ​វា​មិន​ទាន់​មើល​ទៅ​ស្ងួត​ទេ​។​ ហើយ​នេះ​គឺ​ជា​វិធី​ដែល​ខ្ញុំ​ចង់​ប្រាប់​!​ ​គឺ​ពេល​លាប​ក្រែម​រួច​រាល់​អស់​ហើយ​ខ្ញុំ​ប្រើ​ម្សៅ​ "Transparent Finishing Powder” លាប​ទៅ​លើ​បបូរ​។​ ព្រោះ​តែ​ម្សៅ "Transparent Finishing Powder”​ នេះ​គឺ​ជា​ប្រភេទ​ម្សៅ​ការពារ​ Makeup ឬ​អាច​និយាយ​បាន​ថា​វា​ជួយ​កុំ​ឱ្យ​ Makeup ប្រតាក​លើ​មុខ​។​ ហើយ​ពេល​លាប​ទៅ​វា​មិន​ធ្វើ​ឱ្យ​ជាប់​ពណ៌​សរ​ដូច​ពណ៌​ម្សៅ​នឹង​ទេ, តែ​វា​គ្រាន់​តែ​ជួយ​ធ្វើ​ឱ្យ​ក្រែម​ដែល​លាប​នៅ​លើ​មាត់​​ទៅ​ជា​ស្ងួត​​នឹង​រក្សា​ពណ៌​បាន​យូរ។​​

តែ​វា​ទាមទារ​រយៈ​ពេល​ប្រមាណ​២ទៅ​៣​នាទី​យ៉ាង​យូរ​ទម្រាំ​តែ​វា​ជាប់​ល្អ​។​​ ដូច​នេះ​ខ្ញុំ​អាច​ឆ្លៀត​ពេល​ធ្វើ​អ្វី​ផ្សេង​ៗ​ដូច​ជា​កៀប​សក់​ឬ​លាប​ឡេ​ហើយ​ទើប​ត្រលប់​មក​ប្រើ​ជក់​ដើម្បី​បោស​ជាតិ​ម្សៅ​ចេញ​ពី​បបូរ​មាត់​ជា​ការ​រួច​រាល់​។​ ​​​​


អត្ថបទ៖ Sin Sovannleakhena