អ្នកទៅទួលគោកពិបាករករបស់ញ៉ាំណាស់មែនទេ?
- 2017-12-20 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកទៅទួលគោកពិបាករករបស់ញ៉ាំណាស់មែនទេ?
ចន្លោះមិនឃើញ
ធ្លាប់តែដឹងថាបឹងកេងកងជាតំបន់ដែលសម្បូររបស់ញុំាំមែនទេ? ប៉ុន្តែឥឡូវអ្នកនៅតំបន់ទួលគោកអស់បារម្ភហើយ ព្រោះថាមានហាងថ្មីបើកទៀតហើយគឺ Cups Foodដែលមានទីតាំងនៅផ្លូវលេខ៣៣៧ (ផ្លូវបុរីសាន់វេ) ជិត TK Avenue។ អ្នកដែលមានគ្នាច្រើនមិនពិបាកក្នុងការសម្រេចចិត្តទៀតនោះទេ។
នៅCups Foodមានមុខម្ហូបជាច្រើន ប្លែកៗហើយមានរស់ជាតិឆ្ងាញ់ទៀតផង។ មិនតែប៉ុណ្ណោះនៅជាប់ Cups Food ក៏មានហាងកាហ្វេមួយឈ្មោះថា Cups Coffee សម្រាប់អ្នកដែលចូលចិត្តកាហ្វេក៏អាចទៅសាកល្បងនៅទីនោះបានដែរ។ ទាំងCups FoodនិងCups Coffeeមានទីកន្លែងធំទូលាយ បរិយាកាសស្ងប់ស្ងាត់ងាយស្រួលដល់សិស្សានុសិស្សដែលចូលចិត្តទៅធ្វើការងារសាលាជាក្រុម។
នៅទីនោះមាន២ជាន់ដោយជាន់ផ្ទាល់ដីមានម៉ាស៊ីនត្រជាក់ ហើយអ្នកទាំងអស់គ្នាក៏អាចយកអាហារពីCups Foodមកពិសានៅខាងក្នុងហាងកាហ្វេបានផងដែរ។ សម្រាប់ជាន់ខាងលើវិញ អ្នកទាំងអស់គ្នាអាចស្រូបយកខ្យល់អាកាសធម្មជាតិដែលអាចជួយកាត់បន្ថយភាពតានតឹង និងធ្វើឲ្យអារម្មណ៍កាន់តែស្រស់ស្រាយ។ Cups FoodនិងCups Coffee មានតម្លៃប្រហែលចាប់ពី៤០០០រៀលដល់១៦០០០រៀល។ តោះ! សាកមកមើលមុខម្ហូបមួយចំនួនដែលSabay Derបានភ្លក់ជាមួយគ្នា!!
នេះជាបាយឆាក្ដាមអ្នកកំពតជាមួយនឹងទឹកត្រីជូរអែមដែលល្បីនៅខេត្តកំពតក៏មាននៅភ្នំពេញយើងដែរ។
សម្រាប់អ្នកដែលចូលចិត្តបុកល្ហុងវិញក៏អាចរកជាវបានដែរនៅCups Food។មានទាំងបុកល្ហុងបែបខ្មែរនិងបែបថៃមានរស់ជាតិជូរហិរតាមចំណង់ចំណូលចិត្តរបស់អ្នក។
ដែលសាកមាន់ក្រឡុកនេះហើយឬនៅ?ស្រួយៗ ហិរៗ ញុំាហើយចាប់មាត់ ចង់ញុំាទៀតតែម្ដង!
ធ្លាប់សាកមីកូរ៉េនពីមុនអត់?សម្រាប់អ្នកដែលចូលចិត្តរស់ជាតិជូរហិរអាចសាកភ្លក់មីកូរ៉េននេះបាន។
បាយទាខ្វៃនេះវិញ គឺឆ្ងុយខ្លាំងណាស់ហើយសាច់ក៏ផុយទៀត។ បើបានជ្រលក់ជាមួយទឹកជ្រលក់វិញកាន់តែឆ្ងាញ់។
នេះជាអាហារបែបថៃគឺគុយទាវទូក ជាមួយនឹងប្រហិតសាច់ជ្រូក ឆ្ងាញ់ជាប់ជិតតែម្ដង។
មិនមែនមានតែម្ហូបនោះទេ Cups Foodក៏មានជាបង្អែមសម្រាប់លាងមាត់ដែរ។ នេះគឺជាទឹកកកឈូសព្រិលជាមួយនឹងផ្លែគូលែនដែលមានរស់ជាតិផ្អែមល្មម ហើយបើសិនជាចូលចិត្តផ្អែមខ្លាំងអាចស្រូបទឹកដោះគោពីលើថែមទៀតក៏បាន។
អាសយដ្ឋាន: ផ្ទះលេខ១៩, ផ្លូវ៣៣៧, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ លេខទូរស័ព្ទ: ០២៣ ៩០១ ៦៧៨
អត្ថបទ៖ Sey