រោគ​សញ្ញា​នៃ​ជំងឺ​បេះដូង​ដ៏​គ្រោះថ្នាក់​បំផុត​ដែល​អ្នក​អាចនឹង​មិន​ចាប់​អារម្មណ៍

  • 2017-12-20 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​គាំង​បេះដូង​គឺ​ជា​ជំងឺ​លេខ​១​​ដែល​បណ្ដាល​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​អត្រា​មនុស្ស​ស្លាប់​​នៅ​ជុំ​វិញ​ពិភព​លោក។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើង​អាច​មាន​ការ​ប្រុងប្រយ័ត្ន​​និង​ស្វែង​រក​ជំនួយ​​ពី​វេជ្ជបណ្ឌិត​បាន​ទាន់​ពេល​វេលា​ដោយ​ការ​ដឹង​ខ្លួន​ជា​មុន​តាម​រយៈ​រោគសញ្ញា​ដែល​បង្ហាញ​ចេញ​មក​រយៈ​ពេល​១​ខែ​មុន​ដូច​ជា​៖​

១. ​ប្រហែល​ជា​១​ខែមុន​ការ​កើត​ឡើង​នៃ​ជំងឺ​គាំង​បេះដូង​,​ អ្នក​ជំងឺ​មាន​អារម្មណ៍​ថា​ខ្លួន​ប្រាណ​ចាប់​ផ្ដើម​ចុះ​ខ្សោយ​ខុស​ពី​ធម្មតា​ដោយ​សារ​តែ​លំហូរ​ឈាម​មិន​ប្រក្រតី​។​

២. ​កាល​ណា​លំហូរ​ឈាម​មិន​ប្រក្រតី​ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​ការ​វិល​មុខ​ខ្លាំង​។​

៣. ដោយ​អាការ​វិលមុខ​ខ្លាំង​ធ្វើ​ឱ្យ​មាន​ការ​បែក​ញើស​ពេញ​ខ្លួន​ជា​ពិសេស​បាត​ដៃ​និង​បាត​ជើង​។

៤. បើ​សិន​ជា​អ្នក​អាការ​ឈឺ​នៅ​លើ​ខ្លួន​ប្រាណ​ដូច​ជា​នៅ​លើ​ដៃ​,​​ ទ្រូង​,​ ស្មា​, អ្នក​ត្រូវ​តែ​រួសរាន់​ទៅ​រក​កា​ព្យាបាល​ឬ​សុំ​ជំនួយ​ពី​ក្រុម​គ្រូពេទ្យ​យ៉ាង​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

៥. អ្នក​ជំងឺ​អាច​នឹង​មាន​ជំងឺ​ផ្ដាសាយ​១​ខែ​មុន​ផង​ដែរ។ ហើយ​នេះ​គឺ​ជា​រក​សញ្ញា​ស្រាល​បំផុត​បើ​ប្រៀប​ទៅ​នឹង​រោគ​សញ្ញា​ដ៏​ទៃ​ទៀត​ដែល​​បាន​រៀប​រាប់​។​ ដូច​នេះ​ពេល​ខ្លះ​អ្នក​ជំងឺ​អាច​នឹង​មិន​បាន​ចាប់​អារម្មណ៍​ពី​គ្រោះថ្នាក់​ដែល​អាច​នឹង​កើត​មាន​ឡើង​ក្នុង​មួយ​ពព្រិច​ភ្នែក​។​

៦. ជា​មួយ​គ្នា​នេះ​ដែរ​, អ្នក​ជំងឺ​អាច​នឹង​ចេះ​តែ​មាន​អារម្មណ៍​ថា​ឆាប់​ហត់​ឬ​ហត់​ភ្លាម​ៗ​ដែល​ជា​រោគ​សញ្ញា​បង្ហាញ​ថា​កង្វះ​ឈាម​។​ ​​​​​​​​​​


ប្រភព៖ Healthy Life 360 ប្រែ​សម្រួល៖ Sin Sovannleakhena