ដល់រដូវកាលបញ្ចុះតម្លៃទៀតហើយ ចង់ដឹងទេថាតើមានហាងណាខ្លះបញ្ចុះតម្លៃ?
- 2017-12-20 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់រដូវកាលបញ្ចុះតម្លៃទៀតហើយ ចង់ដឹងទេថាតើមានហាងណាខ្លះបញ្ចុះតម្លៃ?
ចន្លោះមិនឃើញ
រដូវកាលបុណ្យណូអែលនិងបុណ្យចូលឆ្នាំសកលកាន់តែខិតជិតចូលមកដល់ហើយ។ Sabay Der ជឿជាក់ថាមិត្តអ្នកអានទាំងអស់ប្រាកដជារងចាំរដូវកាលនេះយូរណាស់មកហើយ ព្រោះស្ទើរតែគ្រប់ហាងទាំងអស់បានធ្វើការបញ្ចុះតម្លៃសម្រាប់បុណ្យណូអែលនិងបុណ្យចូលឆ្នាំសកលខាងមុខនេះ។ តោះ!!! ទៅមើលជាមួយ Sabay Der ថាតើមានហាងណាខ្លះទៅ?
មានអ្នកណាខ្លះបានទៅZendoនៅ? បញ្ចុះតម្លៃរហូតដល់៧០%ណា!!
ការបញ្ចុះតម្លៃនៅហាងPink House Cosmeticមានរហូតដល់៧០%សម្រាប់អតិថិជនទាំងអស់ និងបន្ថែម៥%សម្រាប់អតិថិជនជាសមាជិករហូតដល់ ថ្ងៃទី០១ មករា ២០១៨។
ហាងគ្រឿងសម្អាង Goody Shop ក៏បញ្ចុះតម្លៃរហូតដល់ ៧០%ដែរ ហើយចំពោះអតិថិជនដែលមានកាតសមាជិក Gold VIPs នឹងទទួលបានការបញ្ចុះតម្លៃបន្ថែម១០%ទៀត រីឯអតិថិជនដែលមានកាត Silver Vips នឹងទទួលបាន៥%បន្ថែម។ លើសពីនេះ អតិថិជនដែលចំណាយអស់រាល់៣៥ដុល្លានឹងទទួលបានកាដូរបន្ថែមពី Goody Shop។ ការបញ្ចុះតម្លៃនេះចាប់ពីថ្ងៃទី ១៩ ធ្នូ ដល់ថ្ងៃទី ៧ មករា ២០១៨។
ក្រឡេកមកមើលហាងស្បែកជើង Brand Brand ម្តង! ហាង PEDRO ក៏មានបញ្ចុះតម្លៃរហូតដល់៥០% ចាប់ពីថ្ងៃទី ១៥ ធ្នូ ដល់ ថ្ងៃទី ១ មករា ២០១៨។
ហាងស្បែកជើង Clarks មានបញ្ចុះតម្លៃរហូតដល់៥០%ដូចគ្នាចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី ៣១ ធ្នូ ២០១៧។
ហាង Lily មានបញ្ចុះតម្លៃរហូតដល់៥០% ចាប់ពីថ្ងៃទី ១៤ ធ្នូ ដល់ ថ្ងៃទី ៧ មករា ២០១៨។
ហាង Charles & Keith ក៏បញ្ចុះតម្លៃរហូតដល់៥០%ដែរ ។ ប្រញាប់ឡើងមិត្តអ្នកអានទាំងអស់!!! បញ្ចុះតម្លៃច្រើនហាងណាស់!! កុំឲ្យខកខានឱកាសនេះណា!!!
អត្ថបទ៖ Sey