Integrite ហាង​កាហ្វេ​តូច​ច្រឡឹង​នៅ​ម្ដុំ​ទួល​ទំពូង

  • 2017-12-20 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​តូច​ៗដែល​បើក​នៅ​ក្នុង​ស្រុក​កំពុង​តែ​ការ​រីក​ដុះ​ដាល​ខ្លាំង ព្រម​ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​គ្នា​លើ​ការ​រចនា​ហាង និង​រសជាតិ​កាហ្វេ។ យ៉ាង​ណា​មិញ​មាន​ហាង​កាហ្វេ​មួយ​ដែល​ទើប​នឹង​បើក​ថ្មី​នៅ​ប្លុក​ទួលទំពូង​មាន​ឈ្មោះ​ថា​ Integrite នៅពេល​ដែល​អង្គុយ​នៅ​ទី​នោះ​មាន​អារម្មណ៍​ថាដូច​​នៅ​ផ្ទះ​របស់​ខ្លួន ។ នៅ​ពេល​ដែល​ដើរ​ចូល​ទៅ​ក្នុង​ហាង​នេះ ដោយ​សារ​តែ​មាន​ការ​តុប​តែង​ដែល​កក់​ក្ដៅ គួរ​ឲ្យ​ចង់​ប្រើ​ពេល​វេលា​នៅ​ក្នុង​នោះ។ Integriteមិន​ត្រឹម​តែ​បម្រើ​សេវាកម្ម​កាហ្វេ​តែមួយមុខ​ប៉ុណ្ណោះ​ទេ តែ​នៅ​ពេល​រសៀល​អ្នក​អាច​មក​ពិសា​ភេសជ្ជៈ​ផ្សេង​ៗ​ទៀត​ដូច​ជា Cocktail​, Beer។ ម្យ៉ាង​វិញ​ទៀត វា​ជា​ពេល​ដ៏​​ល្អ​បំផុត ប្រសិន​បើ​អ្នក​ចូល​ចិត្តrooftop ដោយ​សារ​តែ​ហាង​នេះ​នៅ​ជាន់​លើ​ក៏​មាន​សាឡុង​ធំ​ៗ​សម្រាប់​សម្រាក​លេង​ផង​ដែរ ដូច្នេះ​ហើយ​នៅ​ចាំ​អី​ទៀត?

ទីតាំង៖ ផ្ទះ៦៧ ផ្លូវ៤៥០ ទួលទំពូង ភ្នំពេញ https://www.facebook.com/integritephnompenh/  


អត្ថបទ៖ ដេមី