ចង់ជួបជុំគ្នាពេលរាត្រី កុំ! ភ្លេច Soho Café & Pub
- 2017-12-19 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ជួបជុំគ្នាពេលរាត្រី កុំ! ភ្លេច Soho Café & Pub
ចន្លោះមិនឃើញ
នៅពេលរាត្រីក្រោយពីចប់ពីការសិក្សា និងធ្វើការពេញមួយថ្ងៃ ឬក៏ល្ងាចថ្ងៃសៅរ៍ ថ្ងៃអាទិត្យក្ដី អ្នកអាចធ្វើការជួបជុំមិត្តភ័ក្ដិបានយ៉ាងសប្បាយរីករាយជាមួយនឹងបរិយាកាសដ៏អស្ចារ្យនៅ Soho café & pub ។
មិនត្រឹមតែមានការបម្រើសេវាកម្មលើម្ហូបអាហារ ភេសជ្ជៈ និងការតុបតែងហាងដែលឡូយនោះទេ តែអ្នកអាចកំដរអារម្មណ៍អណ្ដែតអណ្ដូងជាមួយនឹងការប្រគំតន្ត្រីផ្ទាល់ ឬ DJដែលចាក់បទថ្មីៗរំជួលចិត្តតែម្ដង។ ម្យ៉ាងវិញទៀត ទីតាំងនៃហាងនេះគឺនៅកណ្ដាលទីក្រុងតែម្ដង ដែលងាយស្រួលក្នុងការរក និងកាន់តែមានភាពទាក់ទាញក្នុងការចូលលេងកម្សាន្ត។
ទីតាំង៖ កាច់ជ្រុងផ្លូវលេខ១៩ និង១៥៤ ក្បែរបឋមសិក្សាព្រះនរោត្តម https://www.facebook.com/sohopubpp/
អត្ថបទ៖ ដេមី