Dead Awake ធានាថា នឹងធ្វេីឲ្យអ្នកព្រឺសំបុរតាំងពីចូលមេីល រហូតដល់ពេលត្រឡប់ទៅផ្ទះវិញ

  • 2017-07-06 02:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តេីអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ដែលពេលអ្នកភ្ញាក់ដឹងខ្លូនពីគេង ស្រាប់តែមានអារម្មណ៍ថា កម្រេីកខ្លួនមិនរួចដែរឬទេ? ចាស់ៗច្រេីននិយាយថា ពេលនាះដេាយសារមានខ្មេាចសង្កត់ពីលេីទេីបធ្វេីចលនាមិនរួច ហេីយត្រូវចាំឲ្យវាចេញដេាយខ្លួនឯង ទេីបយេីងអាចធ្វេីចលនារួចវិញបាន។ យេាងទៅតាមបទពិសោធន៍មនុស្សមួយចំនួនដែលបានឆ្លងកាត់ ពួកគេបានរៀបរាប់ថា នៅពេលដែលដឹងខ្លួននេាះ ហេីយចង់ចេញពីគ្រែស្រាប់តែធ្វេីចលនាមិនរួចសេាះ ទេាះបីជាខំកម្រេីកខ្លួនយ៉ាងណាក៏ដេាយ។ កំឡុងពេលនាះដែរ ពួកគេបាននិយាយទៀតថា ពិបាកដកដង្ហេីម ដូចជាមានអ្វីពីលេីកំពុងសង្កត់អ៊ីចឹង។ បន្ថែមពីលេីនេាះទៀត ភាគច្រេីនបានប្រាប់ថា ពួកគេមានអារម្មណ៍ដូចជាមានអ្វីម្យ៉ាងកំពុងនៅជិតខ្លួន ឬនៅក្នុងបន្ទប់ជាមួយពេលកម្រេីកមិនរួចនេាះ។ អ្វីដែលធ្វេីឲ្យពួកគេភ័យខ្លាំង គឺពេលខ្លះសូម្បីតែភ្នែកខំបេីកយ៉ាងណាក៏បេីកមិនរួចដែរ។ ដេាយហេតុនេះហេីយ ទេីបចាស់ៗនិយាយថា គឺខ្មេាចសង្កត់។ តេីអ្នកចាប់អារម្មណ៍នឹងរឿងមួយនេះដែរឬទេ? ពីព្រេាះថានៅថ្ងៃទី៦ខែកក្កដានេះ រេាងភាពយន្តមួយចំនួននឹងចាក់បញ្ចាំងនូវរឿង “Dead Awake” គឺនិយាយអំពីរឿងខ្មេាចសង្កត់ដ៏ភ័យរន្ធត់នេះផងដែរ។

“Dead Awake” (សម្រាប់មនុស្សអាយុ១៥ឆ្នាំឡេីង) និយាយពីរឿងរបស់នារីម្នាក់ឈ្មេាះ Kate Bowman ដែលជាអ្នកសេីុបអង្កេតករណីរឿងមនុស្សស្លាប់តៗគ្នាមួយ។ អ្វីដែលចំឡែកនេាះគឺ ជនរងគ្រេាះទាំងនេាះសុទ្ធតែធ្លាប់ជួបបទពិសោធន៍ខ្មេាចសង្កត់ទាំងអស់។ ពេលនេាះដែរ នាងបានជួបគ្រូពេទ្យដ៏ចំឡែកម្នាក់ដែលនិយាយប្រាប់នាងពីមូលហេតុស្លាប់របស់មនុស្សមួយក្រុមនេាះថា ទាក់ទងទៅនឹងវិញ្ញាណខ្មេាចដ៏សាហាវមួយ តែនាងមិនជឿ។ រហូតដល់រឿងចំឡែកៗចាប់ផ្តេីមកេីតឡេីងនៅជំុវិញខ្លួននាង ទេីបនាងដឹងខ្លួនថា វាហួសពេលទៅហេីយ។


អត្ថបទ៖ Kimteng Pech