គន្លឹះ​នៃ​ការ​ខ្ចប់​កាដូ​បែប​ច្នៃ​ប្រឌិត​ និង​សាមញ្ញ​​ៗ​​សម្រាប់​ថ្ងៃ​​គ្រី​​​​ស្មា​ស​ ខាង​មុខ​នេះ!!!

  • 2017-11-22 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​យើង​ជ្រើស​រើស​បាន​អំណោយ​ដែល​ពេញចិត្ត និង​ស្រលាញ់​ហើយ​វា​គួរ​តែ​ត្រូវ​បាន​វេច​ខ្ចប់​ដ៏​គួរ​ឲ្យ​ស្រលាញ់​ផង​ដែរ សម្រាប់​ជូន​ទៅ​មនុស្ស​ជា​ទី​ស្រលាញ់​​របស់​យើង​។​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​នៃ​ការ​វេច​​ខ្ចប់​ដ៏​ល្អ​ៗ​ដែល​អាច​​ជួយ​​ឲ្យ​​អ្នក​វេច​ខ្ចប់​អំណោយ​របស់​អ្នក​បាន​យ៉ាង​ស្អាត ​នា​រដូវ​កាលChristmas Day ខាង​មុខ​នេះ​៖

១. ជ្រើស​រើស​បូ​សម្រាប់​ចង​លើ​ប្រអប់​កា​ដូ​ដែល​ខុស​ពី​មុន​អាច​ជា​បូ​ដែល​មាន​ម៉ូដ​ឬ​ក្បាច់​

២. ប្រើ​ប៊ិច​ពណ៌ស​ដែល​អាច​ស​សេរ​ជា​អក្សរ​នៅ​លើ​ក្រដាស​សម្រាប់​ខ្ចប់​ពណ៌​បាន

៣. បន្ថែម​ការ​តុប​តែង​នៅ​លើ​ប្រអប់​កា​ដូ​បន្តិច​បន្តួច​អាច​ជា​ផ្កា​ឬ​ស្លឹក​ឈើ​ដើម្បី​ឲ្យ​មើល​ទៅ​ប្លែក​ពី​គេ

៤. ច្នៃ​ធ្វើ​សម្បក​សម្រាប់​ខ្ចប់​កា​ដូ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ដោយ​ការ​កូពី​រូប​ថត​ដ៏​មាន​អត្ថន័យ ឬ​ រូប​ថត​ដែល​មាន​អនុស្សាវរីយ៍​ល្អៗ

៥. កា​ដូ​សម្រាប់​ក្មេងៗ​អាច​គូ​និង​ផាត់​ពណ៌​លើ​រូប​ដែល​មាន​រាង​គួរ​ឲ្យ​ស្រលាញ់​លើ​ក្រដាស​សម្រាប់​ខ្ចប់​

៦. ប្រើ​វិធី​សាមញ្ញ​ជាមួយ និង​ការ​យក​សំ​ភារៈ​បែប​ធម្ម​ជាតិ​មក​​ខ្ចប់​និង​លំអ​បន្ថែម​អាច​ជា​ក្រដាស​ពណ៌​ត្នោត និង​ស្លាក​ពណ៌​ឈើ 


ប្រភព៖ theculturetrip អត្ថបទ៖ Khou Sophy