តោះ​មក​មើល​រឿង​ហុង​កុង​ ល្បី​ៗ ក្នុង​ឆ្នាំ​២០១៧ នេះ​ម្តង​ទៀត !

  • 2017-12-23 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ រឿង​ភាគ​ហុង​កុង​ដែល​ធ្លាប់​តែ​ល្បី​ល្បាញ​នៅ​ស្រុក​យើង​ឥឡូវ​បែរ​ជា​ធ្លាក់​ការ​ពេញ​និយម​ទៅ​វិញ។​ ប៉ុន្តែ​ដឹង​ទេ​ រឿង​ភាគ​ហុង​កុង​នៅ​តែ​រក្សា​ភាព​ដើម​​ មើល​ហើយ​នៅ​តែ​ជក់​ចិត្ត​ដូច​កាល​យើង​នៅ​ក្មេង​អី​ចឹង​ ពិសេស​មើល​ហើយ​ធ្វើ​ឲ្យ​យើង​អាច​រ​វាស់​រវៃ​ដូច​តួ​នៅ​ក្នុង​រឿង​ទៀត​ផង។​

ខាង​ក្រោម​នេះ​ជា​រឿង​ភាគ​ហុង​កុង​ដែល​មើលហើយ គួរ​ឲ្យ​ជក់ចិត្តនៅក្នុងឆ្នាំ២០១៧នេះ ៖

១. Legal Mavericks (Crossing the Line)

ជា​រឿង​ភាគ​បែប​ស៊ើប​អង្កេត​ និង​ឧក្រិដ្ឋកម្ម។​

២. The Unholy Alliance

ជា​រឿង​ប្រភេទ​ បាញ់​បោះ​ ឧក្រិដ្ឋកម្ម​ និង​ភ័យ​ខ្លាច។​

៣. Line Walker: The Prelude

ជា​រឿង​ប្រភេទ​​ ឃាតកម្ម​ បាញ់​បោះ។​ រឿង​នេះថត​នៅ​តាម​បណ្តារប្រទេស​ជា​ច្រើន​ដូចជា​ កូរ៉េ​ខាង​ត្បូង ​តៃ​វ៉ាន់​ ចិន​ និងប្រទេស​ថៃ។​

៤. My Unfair Lady

ជា​រឿង​បែប​ គ្រួសារ ​រ៉ូមេនទិច​ និង​កំប្លែង។​

សូមចូលទៅគេហទំព័រ Newasiantv រួចហើយវាយចំណងជើងរឿងខាងលើណាមួយដែលអ្នកចង់មើល ជាកាស្រេច​៕


អត្ថបទ៖ Som Samdaneath