សត្វ​ឆ្កែ​អាច​ជួយ​ឱ្យ​មនុស្ស​គេង​លក់​បាន​ស្កប់​ស្កល់​?

  • 2017-12-24 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចិញ្ចឹម​ឆ្កែ​ភាគ​ច្រើន​មិន​អនុញ្ញាត​ឱ្យ​ឆ្កែ​ទៅ​គេង​ក្នុង​បន្ទប់​ជា​មួយ​ទេ​ដោយ​ហេតុ​ថា​ខ្លាច​ភាព​កខ្វក់​​ឬ​រំខាន​ការ​គេង​ជាដើម​។​ តែ​ការ​ពិត​មួយ​ដែល​បង្ហាញ​ថា​សត្វ​ឆ្កែ​អាច​ធ្វើ​ម្ចាស់​គេង​លក់​ស្រួល​បាន​បើ​មាន​វា​នៅ​គេង​ក្នុង​បន្ទប់​ជា​មួយ​។​

យោង​តាម​ការ​ការ​ពិសោធន៍​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ Mayo Clinic ដោយ​ធ្វើ​ការ​ពិសោធន៍​​មើល​ទៅ​លើ​ទម្លាប់​នៃ​ការ​គេង​របស់​មនុស្ស​វ័យ​កណ្ដាល​៤០​នាក់​​ដោយ​ប្រើ​រយៈ​ពេល​៥​ខែ​។​ ហើយ​បាន​សង្កេត​​ឃើញ​ថា​អ្នក​ដែល​មាន​​សត្វ​ឆ្កែ​គេង​នៅ​ក្នុង​បន្ទប់​ជា​មួយ​​មាន​ការ​គេង​លក់​ស្កប់​ស្កល់​ជាង​អ្នក​ដែល​មិន​មាន​សត្វ​ឆ្កែ​គេង​ជា​មួយ​។​ ក្នុង​រយៈ​ពេល​៥​ខែ​នេះ​អ្នក​ដែល​ចូល​រួម​ការ​ពិសោធន៍​ទាំង​៤០​នាក់​បាន​ពាក់​ឧបករណ៍​វាស់​គុណភាព​នៃ​ការ​គេង​រហូត។ ​អ្នក​ដែល​មាន​សត្វ​ឆ្កែ​គេង​នៅ​ក្នុង​បន្ទប់​ជា​មួយ​អាច​គេងលក់​ស្កប់​ស្កល់​ល្អ​នោះ​គឺ​ដោយ​សារ​តែ​ពួក​គេ​ទទួល​បាន​អារម្មណ៍​​កក់​ក្ដៅ​ហាក់​ដូច​ជា​មាន​អ្នក​ចាំ​ការ​ពារ​ម្នាក់​នៅ​ជា​មួយ។​


ប្រភព៖ Reader's digest ប្រែ​សម្រួល៖ Sin Sovannleakhena