អ្នកណាខ្លះចូលចិត្តមើលរឿងកម្សត់? សាកល្បងមើលភាពយន្តមនោសញ្ចេតនាកម្សត់នេះទាំងអស់គ្នា
- 2017-12-29 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាខ្លះចូលចិត្តមើលរឿងកម្សត់? សាកល្បងមើលភាពយន្តមនោសញ្ចេតនាកម្សត់នេះទាំងអស់គ្នា
ចន្លោះមិនឃើញ
ពេលខ្លះអារម្មណ៍មិនល្អហើយស្របពេលដែលនៅតែម្នាក់ ក៏អាចស្វែងរកជារឿងដែលកម្សត់ៗ យកមកមើលលេងកម្សាន្តអារម្មណ៍។ នេះនែ! រឿងទាំង៥នេះអាចជួយបាន! Sabay Der មើលរួចហើយ កម្សត់ណាស់ មើលហើយក៏អាចរំសាយអារម្មណ៍បានខ្លះដែរ៖
Me Before You
មនុស្សស្រីម្នាក់ដែលរស់នៅទីក្រុងតូចមួយបង្កើតបានជាចំណងស្នេហាដោយមិនដឹងខ្លួនជាមួយបុរសពិការម្នាក់ដែលនាងកំពុងមើលថែ។
A Walk To Remember
ថ្វីត្បិតតែរឿងនេះរាងយូរបន្តិចមែន ប៉ុន្តែសាច់រឿងល្អខ្លាំងណាស់។ Sabay Der ហ៊ានធានាថាអ្នកទាំងអស់គ្នានឹងស្រក់ទឹកភ្នែកជាមិនខាន។
Dear John
រឿងមនោសញ្ចេតនាដែលនិយាយពីទាហានម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍និស្សិតសកលវិទ្យាល័យមួយរូបខណៈពេលដែលគាត់កំពុងដាក់ច្បាប់សម្រាក។
The Notebook
បុរសក្រីក្រម្នាក់ដែលមានឆន្ទៈចាប់ចិត្តស្រលាញ់នារីវ័យក្មេងដែលជាកូនអ្នកមានមួយរូប ដោយផ្តល់ឲ្យនាងនូវសេរីភាព ប៉ុន្តែពួកគេត្រូវបានព្រាត់ប្រាសគ្នាដោយសារតែវណ្ណៈខុសគ្នារបស់ពួកគេ។
If I Stay
ជីវិតបានផ្លាស់ប្ដូរក្នុងមួយរំពេចសម្រាប់ក្មេងស្រី Mia Hall បន្ទាប់ពីគ្រោះថ្នាក់ចរាចរមួយបានធ្វើឲ្យនាងសន្លប់។ ក្នុងអំឡុងពេលការពិសោធន៍នៃរាងកាយនាងត្រូវតែសម្រេចចិត្តថាតើនាងគួរតែភ្ញាក់ដឹងខ្លួនឡើង ដើម្បីរស់នៅជីវិតថ្មីដែលខុសប្លែកពីអ្វីដែលនាងធ្លាប់ស្រម៉ៃ។ ជម្រើសគឺនៅទីនេះប្រសិនបើនាងអាចធ្វើបាន។
ធ្លាប់បានមើលរឿងណាខ្លះហើយ? ល្អមើលដូច Sabay Der បានប្រាប់អត់? បើជា Fan រឿងខាងលើកុំភ្លេច Share ឲ្យមិត្តភ័ក្ដិបានមើលផង។
ប្រភព៖ YouTube ប្រែសម្រួល៖ Sey