វិធីបែបធម្មជាតិដែលអ្នកសម្អាតជាតិពុលក្នុងសួត
- 2018-01-12 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបែបធម្មជាតិដែលអ្នកសម្អាតជាតិពុលក្នុងសួត
ចន្លោះមិនឃើញ
ខ្យល់ដែលអ្នកដកដង្ហើមចូលទៅក្នុងសួតរាល់ថ្ងៃមានផ្ទុកដោយអុកស៊ីហ្សែននិងឧស្ម័នលាយឡំនឹងជាតិពុលផ្សេងៗ។ ឧស្ម័នពុលទាំងនោះនៅក្នុងសួតបំពុលសួតគ្រប់ពេល។ វិធីនេះនឹងជួយបន្សាបជាតិពុលពីក្នុងបន្តិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃ។
១. បញ្ឈប់ការជក់បារី: សារជាតិដែលមាននៅក្នុងបារីដូចជាជាតិនីកូទីនបណ្ដាលឱ្យកើតជំងឺមហារីសួត។
២. ផឹកទឹកក្រូចឆ្មា: ការផឹកទឹកក្រូចឆ្មាជាអាចជួយបន្សាបជាតិពុលផ្សេងនៅក្នុងរាងកាយ។
៣. អាហារមានជាតិប៉ូតាស្យូម: ប៉ូតាស្យូមជួយសម្អាតបណ្ដេញជាតិពុលនៅក្នុងសួត។ ជាតិប៉ូតាស្យូមមាននៅក្នុងចេក, ក្រូច, ដំឡូង, ប៉េងប៉ោះជាដើម។
៤. ផឹកតែបៃតង: រាល់យប់មុនពេលចូលគេងអ្នកគួរតែញ៉ាំតែបៃតងមួយកែវ។ វានឹងជួយបណ្ដេញជាតិពុលពីក្នុងខ្លួនអ្នកនិងជួយសម្រួលដល់ដំណើរលំហូរនៃឈាម។
៥. ញ៉ាំអាហារហិលៗ: ពេលញ៉ាំអាហារហិលមានធ្វើឱ្យអ្នកធ្វើការដកដង្ហើមវែងនិងខ្លាំងជាងធម្មតាដែលជួយបញ្ចេញជាតិពុលតាមការដកដង្ហើមនិងលំហូរឈាមល្អ។
៦. ផឹកតែខ្ញីឬញ៉ាំខ្ញី: ខ្ញីមានអត្ថប្រយោជន៍ជួយដល់ការការដកដង្ហើមរបស់អ្នក។
៧. មុជទឹកក្ដៅ: ការត្រាំទឹកក្ដៅឬក៏ Steam ជួយបញ្ចេញញើសនិងការដកដង្ហើមបានស្រួល។
៨. លំហាត់ប្រាណរៀងរាល់ថ្ងៃ: នេះជាចំណុចសំខាន់ជាងគេព្រោះលំហាត់ប្រាណមិនត្រឹមតែជួយឱ្យការដកដង្ហើមកាន់តែញាប់ទេការបញ្ចេញញើសនិងនាំមកជាមួយនូវជាតិពុលផ្សេងមកក្រៅ។
ប្រភព៖ Instantbeautify ប្រែសម្រួល៖ Sin Sovannleakhena