អត្ថប្រយោជន៍​របស់​ឪឡឹក​ដែល​យើង​មិន​ធ្លាប់​នឹក​ស្មាន​ដល់​!

  • 2018-01-15 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ផ្លែ​ឪឡឹក​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​ខ្លាំង​ប៉ុណ្ណា? មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ​ថែម​ទាំង​ជួយ​ដល់​សុខភាព​យើង​ទៀត​។ មិន​ពិបាក​រក​ទេ​ស្រុក​ខ្មែ​យើង​សម្បូរ​ច្រើនសឹង​អី!​

១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាង​កាយ

ផ្លែ​ឪឡឹក​សម្បូរ ទៅ​ដោយ​វីតាមីន​ C​ ដែល​មាន​សារប្រយោជន៍​ជួយ​​ការពារ​រាង​កាយ​ពី​ជំងឺ​ផ្ដាសាយ​, ក្អក​ផ្សេង​ៗ​។​

២. លាង​ជាតិ​ពុល​

សារធាតុ​ផ្សំ​ចម្បង​របស់​ផ្លែ​ឪឡឹក​គឺ​ជាតិ​ទឹក​​ ៩១​% ។​ ការ​ញ៉ាំ​បន្លែ​ឬ​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ជួយ​លាង​សម្អាត​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។​ ជា​ពិសេស​ជួយ​បំបាត់​ជំងឺ​ហើម​ផ្សេង​ៗ​ផង​ដែរ។​

៣. ការពារ​ស្បែក

ឪឡឹក​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ C, A, និង​​សារធាតុ​ប្រឆាំង​ភាព​ចាស់​ជរា​ដែល​មាន​ប្រយោជន៍​ដល់​ស្បែក​ជា​ខ្លាំង។

៤. ជួយ​ដល់​សុខភាព​បេះដូង

ការសិក្សា​បាន​បង្ហាញ​ថា​ផ្លែ​ឈើ​ដែល​សំបូរ​ដោយ​ជាតិ​ប៉ូតាស្យូម​ដូច​ជា​​ផ្លែ​ឪឡឹក​មាន​សារប្រយោជន៍​ជួយ​ដល់​សម្ពាធ​ឈាម​​និង​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​កើត​ជំងឺ​បេះដូង។​

៥. ជួយ​ក្នុង​ការ​បញ្ចុះ​ទម្ងន់​

ផ្លែ​ឪឡឹក​មាន​ជាតិ​កាល់ឡូរី​ទាប​ដោយ​មាន​ទឹក​ច្រើន​ប៉ុន្តែ​ផ្ដល់​ថាមពល​និង​សារធាតុ​មាន​ប្រយោជន៍​ដល់​រាង​កាយ។​

៦. ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក

ឪឡឹក​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ C, A, និង​​សារធាតុ​ប្រឆាំង​ភាព​ចាស់​ជរា​ដែល​ជួយ​ជួសជុល​កោសិកា​ខូច​ខាត​​ជាពិសេស​កោសិកា​មហារីក។​

៧. ការពារ​ជំងឺ​គ្រួសក្នុង​តម្រង​នោម

ផ្លែ​ឪឡឹក​ជួយ​លាង​សម្អាត​តម្រង​នោម​ឱ្យ​ជៀស​ផុត​ពី​ការ​កើត​គ្រាប់​គ្រួស់​ក្នុង​តម្រងនោម​ដោយ​ជួយ​ឱ្យ​នោម​ច្រើន​។​


ប្រភព៖ I.pinimg ប្រែ​សម្រួល៖ Sin Sovannleakhena