នេះ​ជា​អ្វី​ដែល​កើត​ឡើង​បើ​អ្នក​ញ៉ាំ​ស៊ុត​មួយ​ថ្ងៃ​២​គ្រាប់​

  • 2018-01-18 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដែល​ដឹង​សោះ​ថា​ស៊ុត​មាន​ប្រយោជន៍​យ៉ាង​នេះ, បែរ​ជា​គិត​ថា​មិន​ញ៉ាំ​ខ្លាច​ធាត់​ទៅ​វិញ! ដឹង​ប៉ុណ្ណេះ​ហើយ​ញ៉ាំ​ឱ្យ​អស់​ដៃ​តែម្ដង។​

១. ជំនួយ​ភ្នែក

ជាតិ​ពណ៌​លឿង​នៃ​ស៊ុត​មាន​អត្ថប្រយោជន៍​ចំពោះ​ភ្នែក​ណាស់, ​ដោយ​ជួយ​មិន​ឱ្យ​ភ្នែក​ឆាប់​ងងឹត​ពេល​មាន​វ័យ​ចាស់​ទៅ​។​ លើស​ពី​នេះ​ទៅ​ទៀត​នោះ​គឺ​ជួយ​ការពារ​ភ្នែក​ពី​ពន្លឺ​ព្រះអាទិត្យ​។​

២. ជំនួយ​សាច់​ដុំ

​​ស៊ុត​២​គ្រាប់​ស្មើ​នឹង​សាច់​ Steak មួយ​ចាន​។ នៅ​​ក្នុង​រូបមន្ត​ចម្អិន​មួយ​ចំនួន​យើង​ឃើញ​ថា​មាន​ការ​នែ​នាំ​ឱ្យ​ប្រើ​តែ​ស៊ុត​ពណ៌​សរ​ប៉ុណ្ណោះ​, តែ​អ្នក​ត្រូវ​ដឹង​ថា​​ជាតិ​ប្រូតេអ៊ីន​មួយ​ចំនួន​ធំ​គឺ​មាន​នៅ​ក្នុង​ជាតិ​ពណ៌​លឿង​នោះ​ឯង​​ដែល​សាច់​ដុំ​ត្រូវ​ការ​។​

៣. ជំនួយ​ដល់​ឆ្អឹង

ស៊ុត​សំបូរ​ដោយ​វីតាមីន​D​និង​កាល់ស្យូម​ដែល​ជួយ​ដល់​ការ​លូត​លាស់​ឆ្អឹង។ ព្រោះ​វីតាមីន​D​ជួយ​ឆ្អឹង​ឱ្យ​ស្រូប​យក​ជាតិ​កាល់ស្យូម​បាន​ល្អ។​ ​​​


ប្រភព៖ Healthy Life Experts ប្រែ​សម្រួល៖ Sin Sovannleakhena