​ម៉ូដ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ច្នៃ​ជាពិសេស​ ចេញ​ពី​រឿង​របស់ Disney

  • 2018-01-29 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​ប្រិយ​មិត្ត​ជា​អ្នក​គាំ​ទ្រ​រឿង​របស់ Disney ប្រិយមិត្ត​ពិត​ជា​ធ្លាប់​គិត​ថា​ចង់​បាន​ការ​តុប​តែង​ដូច​ក្នុង​រឿង​និមួយៗ សម្រាប់​ថ្ងៃ​ពិសេស​របស់​អ្នក​ទាំង​អស់​គ្នា ប៉ុន្តែ​បើ​ធ្លាប់​គិត​ថា​ចង់​បាន​ចិញ្ចៀន​ភ្ជាប់​មួយ​វង់​ដែល​ច្នៃ​ម៉ូដ​ចេញ​ពី​រឿងDisney​នោះ កុំ​បារម្ភ ចិញ្ចៀន​ទាំង​នោះ​​បាន​លេច​រូបរាង​ឡើង​ហើយ នៅ​ក្នុង​ហាង​លក់​គ្រឿង​អលង្ការ​​មួយ។

១. ចិញ្ចៀន​របស់​ Belle

អ្នក​គាំ​ទ្រ​រឿង "Beauty and the Beast” ប្រាកដ​ជា​ចំណាំ​រូប​ដំណាង​ផ្កា​កុលាប​ដែល​ព័ទ្ធ​ជុំវិញ​ត្បូង​ពេជ្រ​មួយ​គ្រាប់​នៅ​លើ​ចិញ្ចៀន​នេះ។

២. ចិញ្ចៀនរបស់​ Rapunzel

ចិញ្ចៀនRapunzelនេះ​ច្នៃ​ចេញ​ឡើង​យក​ម៉ូដ​តាម​សក់​របស់​តួអង្គ​ស្រី​ក្នុង​រឿង​នេះ ដោយ​ប្រើ​ប្រាស់​មាស​​ច្នៃ​ជា​សក់​ព័ទ្ធ​ជុំវិញ​ចិញ្ចៀន​នេះ​ទាំង​មូល។

៣. ចិញ្ចៀន​របស់​ Tinker Bell

ចិញ្ចៀន​នេះ​ដែរ​ប្រើ​ប្រាស់​គ្រាប់​ពេជ្រ​តូច​ៗ អម​នឹង​គ្រាប់​ពេជ្រ​ធំ​មួយ​នៅ​កណ្ដាល​ដែល​ធ្វើ​ឲ្យ​មាន​ពន្លឺ​ផ្លេក​ៗ​ដូច​ជា Tinker Bell ​ដែរ។

៤. ចិញ្ចៀនរបស់​ Cinderella

បើ​ប្រិយមិត្ត​ក្រឡេក​មើល​ទៅ​កន្លែង​ទម្រ​ពី​ក្រោម​គ្រាប់​ពេជ្រ​​នោះ ប្រិយមិត្ត​ពិត​ជា​បាន​ឃើញ​រទេះ​ល្ពៅ​របស់​ Cinderellaជា​មិន​ខាន។

៥. ចិញ្ចៀន​របស់​ Ariel

ចិញ្ចៀន​នេះ​ច្នៃ​រាង​ដោយ​មាន​សំបក​ខ្យង​ពី​ក្រោម​គ្រាប់​ពេជ្រ អម​ជាមួយ​នឹង​ទឹក​រលក​ព័ទ្ធ​​សង​ខាង។

៦. ចិញ្ចៀន​របស់​ Elsa

ច្នៃ​ចេញ​ជា​រាង​ផ្កា​ទឹកកក​នោះ ចិញ្ចៀន​ម៉ូដ​នេះ​ដែរ ពិត​ជា​រំលេច​រូបរាង គួរឲ្យ​ទាក់​ភ្នែក​ទាក់​អារម្មណ៍។​

៧. ចិញ្ចៀន​របស់​ Aurora

ចិញ្ចៀន​នេះ​ច្នៃ​ម៉ូដ​ចេញ​ពី​ថ្នេរ​ខាង​មុខ​​រ៉ូប​របស់​នាង។

៨. ចិញ្ចៀន​របស់​ Jasmine

ចិញ្ចៀន​នេះ​មាន​ភាព​អស្ចារ្យ​ដោយ​យក​ម៉ូដ​តាម​សំណង់​វិមាន​ Agrabah។

៩. ចិញ្ចៀន​របស់​ Belle

ចិញ្ចៀន​ Belle មួយ​ទៀត​នេះ ត្រូវ​បាន​ច្នៃ​រូបរាង​ឡើង​ពី រ៉ូប​ពណ៌​លឿង​របស់​នាង។

១០. ចិញ្ចៀន​របស់​ Tiara

ចិញ្ចៀន​នេះ ច្នៃ​ឡើង​ជា​ពិសេស​សម្រាប់​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​មកុដ៕ ​


ប្រភព៖ Style Disney ប្រែសម្រួល៖ អន សុភក្ត្រា