អំណោយ ១០យ៉ាង​ដែល​អ្នក​មិន​ត្រូវ​ជូន​ជា​កាដូ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

  • 2018-02-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​ជាតិ​ចិន​មាន​តំណម​ជា​ច្រើន​ចំពោះ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ព្រោះ​សម្រាប់​ជនជាតិ​ចិន ថ្ងៃ​ចូល​ឆ្នាំ​ចិន​ជា​ថ្ងៃ​ពិសេស​ជាង​គេ​ក្នុង​មួយ​ឆ្នាំ ការ​ជូន​អំណោយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ជា​ប្រពៃណី​ដែល​ជន​ជាតិ​ចិន​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ ។ ហើយ​ការ​ជូន​អំណោយ​នេះ​ទៀត​សោត​ក៏​មាន​តំណម​មួយ​ចំនួន​ដែល​ជន​ជាតិ​ចិន​តែង​តែ​ប្រកាន់​ខ្ជាប់​ដែរ។​ ខាង​ក្រោម​នេះ​ជា​អំណោយ ១០ យ៉ាង​ដែល​អ្នក​មិន​គួរ​ជូន​នៅ​ក្នុង​អំឡុង​​ពេល​ចូល​ឆ្នាំ​ចិន៖   ១.របស់​មុត​៖ ដូច​ជា​កន្ត្រៃ កាំបិត ជាដើម។ ព្រោះ​វា​ជា​តំណាង​ឲ្យ​ការ​កាត់​ផ្ដាច់​ចំណង។   ២.លេខ​បួន៖ ហាម​ជូន​របស់​អ្វី​ដែល​មាន​ទាក់​ទង​នឹង​លេខ​បួន ព្រោះ​នៅ​ក្នុង​ភាសា​ចិន លេខ​បួន​គឺ​មាន​សូរ​ដូច​នឹង​ពាក្យ​ថា ​ស្លាប់។

៣.ស្បែក​ជើង៖ ព្រោះ​វា​តំណាង​ឲ្យ​គ្រោះ​កំណាច ហើយ​ស្បែក​ជើង​ជា​អ្វី​ដែល​យើង​ពាក់​ហើយ​ជាន់​ពី​លើ ហេតុនេះ​ហើយ​វា​មិន​មាន​ន័យ​ល្អ​នោះ​ទេ។   ៤.កន្សែង​ដៃ៖ ព្រោះ​វា​ជា​សញ្ញា​ថា​នឹង​លា​គ្នា​ជា​រៀង​រហូត​ ដោយ​សារ​តែ​ជា​ទូទៅ​គេ​តែង​តែ​ឲ្យ​កន្សែង​ដៃ​នៅ​ចុង​បញ្ចប់​នៃ​ពិធី​បុណ្យ​សព។  

៥.នាឡិកា៖ វា​ជា​ប្រផ្នូល​នៃ​សំណាង​អាក្រក់​និង​សេចក្ដី​ស្លាប់។       ៦.ផ្លែសេរ៊ី៖ ការ​ឲ្យ​ផ្លែ​ឈើ​គឺ​ជា​រឿង​ប្រសើរ ក៏​ប៉ុន្តែ​ការ​ឲ្យ​ផ្លែ​សេរ៊ី​គឺ​ជា​តំណម ព្រោះ​សូរ​សម្លេង​នៃ​ផ្លែ​សេរ៊ី​នៅ​ក្នុង​ភាសា​ចិន​ គឺ​មាន​សូរ​ដូច​នឹង​ពាក្យ​ថា ឃ្លាត។    

៧.ផ្កា​កាត់៖​ ផ្កា​កាត់​គឺ​តំណាង​ឲ្យ​បុណ្យ​សព ហេតុ​នេះ​ហើយ​កុំ​ជូន​ផ្កា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ជា​ពិសេស​គឺ​ផ្កា​ស្បៃរឿង ឬ​ផ្កា​ពណ៌​សរ​គ្រប់​ប្រភេទ។     ៨.ឆត្រ៖ វា​តំណាង​ឲ្យ​ការ​បែក​គ្នា។

៩.របស់​ណា​ដែល​មាន​ពណ៌​ខ្មៅ​និង​សរ៖ ព្រោះ​ពណ៌​ខ្មៅ​និង​សរ​គឺ​ប្រើ​ក្នុង​បុណ្យ​សព។

១០.កញ្ចក់៖ ជន​ជាតិ​ចិន​ជឿ​ថា​កញ្ចក់​គឺ​ទាក់​ទាញ​ខ្មោច។  


ប្រភព៖ China Highlights អត្ថបទ៖ សោភា