សោណាផ្តល់នូវគុណប្រយោជន៍ទាំង៧ធំៗដែលអ្នកមិនបានចាប់អារម្មណ៍
- 2018-02-12 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោណាផ្តល់នូវគុណប្រយោជន៍ទាំង៧ធំៗដែលអ្នកមិនបានចាប់អារម្មណ៍
ចន្លោះមិនឃើញ
សោណាគឺជាបន្ទប់ដែលបំពាក់ដោយម៉ាស៊ីនចំហាយដែលអាចជាចំហាយដែលសើមឬស្ងួត។ ហើយបច្ចុប្បន្ននេះវាក្លាយជាទីពេញនិយមសម្រាប់យុវវ័យនិងមនុស្សវ័យកណ្ដាលនៅពេលដែលពួកគេទៅធ្វើការហាត់ប្រាណ ហែលទឹក ឬមួយក៏ស្ប៉ានៅទីកន្លែងណាមួយ។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង៨នៃសោណាដែលនឹងស្មានមិនដល់៖
១.សោណាជួយបញ្ចេញជាតិពុលពីក្នុងខ្លួន
ការបែកញើសគឺជាវិធីមួយក្នុងការបញ្ចេញជាតិពុលពីក្នុងខ្លួន។ ហើយចំហាយនៅក្នុងបន្ទប់សោណានឹងធ្វើឲ្យអ្នកបែកញើសច្រើនជាងពេលធម្មតា។
២.សោណាជួយឲ្យស្រកទម្ងន់
អ្នកវិទ្យាសាស្ត្របានធ្វើការណែនាំថា ការស្ថិតនៅក្នុងបន្ទប់សោណារយៈពេល ២០នាទី នៅក្រោមសីតុណ្ហភាពប្រហែល ៧៦អង្សារសេ អាចជួយដុតបំផ្លាញកាឡូរីនៅក្នុងខ្លួនចំនួន ៥០០កាឡូរី។
៣.សោណាជួយឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយរឹងមាំ
សោណាជួយបង្កើនកោសិកាឈាមសរដែលប្រឆាំងនឹងមេរោគឆ្លងផ្សេងៗ ដែលធ្វើឲ្យមានសុខភាពរឹងមាំ និងឆាប់ជាសះស្បើយក្នុងករណីមានជំងឺឈឺថ្កាត់។
៤.សោណាជួយឲ្យយើងទ្រាំទ្រនឹងការលេងកីឡាបានយូរ
ការលេងកីឡាតម្រូវឲ្យយើងមានការអត់ធ្មត់ និងដុតកម្ដៅរាងកាយយើងក្នុងកម្រិតមួយដែលចាំបាច់។ នៅពេលដែលយើងធ្វើសោណាជាទៀតទាត់នោះយើងនឹងអាចធ្វើឲ្យយើងមានការអត់ធ្មន់នឹងការដុតកម្ដៅបានខ្ពស់នៅពេលលេងកីឡា។
៥.សោណាធ្វើឲ្យសក់ស្រស់ស្អាត
យើងមានក្រពេញពិសេសមួយនៅលើស្បែកក្បាលដែលនឹងបញ្ចេញបរិមាណច្រើនដើម្បីធ្វើឲ្យសក់របស់យើងមានទម្ងន់។ ចំណាយពេលមួយចំនួននៅក្នុងបន្ទប់សោណាដើម្បីឲ្យក្រពេញនេះដំណើរការហើយបញ្ចេញសារធាតុមានប្រយោជន៍ទាំងនោះ។
៦.សោណាជួយកាត់បន្ថយភាពឈឺចាប់នៃសាច់ដុំក្រោយពេលហាត់ប្រាណ
នេះក៏ជាមូលហេតុដែលនៅក្លឹបហាត់ប្រាណតែងតែមានសេវាកម្មសោណានៅជាមួយ។
៧.សោណាធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ
សោណាជួយឲ្យចរន្តឈាមមានភាពល្អប្រសើរដែលអំណោយផលដល់ការករកើតនៃស្បែកថ្មីហើយជួយជំរុញកោសិកាស្បែកចាស់ៗចោល ដែលនេះធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ។
ប្រភព៖ lifehack អត្ថបទ៖ សោភា