ដើម្បីសុខភាព អ្នកគួរធ្វើរឿង៦យ៉ាងនេះបន្ទាប់ពីឡើងឋានសួគ៌រួច
- 2018-06-04 08:10:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីសុខភាព អ្នកគួរធ្វើរឿង៦យ៉ាងនេះបន្ទាប់ពីឡើងឋានសួគ៌រួច
ចន្លោះមិនឃើញ
ការរួមភេទអាចបង្កបាក់តេរីថ្មីចូលទៅក្នុងផ្នែកខាងក្រោមរបស់អ្នក ហើយវាមិនងាយស្រួលទេដែលប្រដាប់ភេទយើងអាចកម្ចាត់បាក់តេរីទាំងនោះដោយឯកឯងបាន ដូច្នេះហើយមានកិច្ចការមួយចំនួនដែលអ្នកគួរធ្វើដើម្បីអនាម័យផ្លូវភេទរបស់អ្នកបន្ទាប់ពីរួមភេទរួច។
ខាងក្រោមនេះជាអ្វីដែលអ្នកគួរធ្វើបន្ទាប់ពីរួមភេទរួច៖
១. បត់ជើងតូច
ការបត់ជើងតូចបន្ទាប់ពីរួមភេទ វាជួយជម្រះបាក់តេរី “Ecoli” ដែលរំកិលចូលក្នុងទ្វារមាសរបស់អ្នកកំឡុងពេលរួមភេទ។
២. លាងទ្វារមាស
ដាក់សាប៊ូដែលគ្មានក្លិនជាមួយនឹងក្រណាត់សើមហើយយកមកផ្ដិតទ្វារមាសអ្នកតិចៗ។ ផ្តិតវាតិចៗពីមុខមកក្រោយ។ ប្រសិនបើអ្នកមានអារម្មណ៍មិនសូវស្រួល អ្នកអាចផ្ដិតជូតនឹងទឹកក្ដៅជំនួសសាប៊ូក៏បាន។ បើអ្នកប្រើសាប៊ូ អ្នកអាចលាងបានតែផ្នែកខាងក្រៅនៃទ្វារមាសអ្នកប៉ុណ្ណោះ។
៣. ងូតទឹក
ការងូតទឹកបន្ទាប់ពីរួមភេទធ្វើឲ្យទ្វារមាសអ្នកស្រស់ស្រាយ។ អ្នកគួរបន្តក់ប្រេងដូងចូលទៅក្នុងអាងទឹកត្រាំខ្លួនបន្តិចដើម្បីផ្ដល់ជាតិទឹកដល់ស្បែក និងជួយឲ្យទ្វារមាសរបស់អ្នកស្រឡះ។ ធ្វើបែបនេះអ្នកក៏អាចទប់ស្កាត់ការឆ្លងរោគផ្សេងៗផងដែរ។
៤. ផឹកទឹក
ការរួមភេទវាដូចជាយើងទៅហាត់ប្រាណអ៊ីចឹងដែរ។ ដូច្នេះហើយអ្នកគួរតែដឹងហើយបន្ទាប់ពីប្រើកម្លាំងអស់ គឺត្រូវផឹកទឹក។
៥. ញ៉ាំចំណីអាហារខ្លះៗដែលជំនួយដល់ទ្វារមាស
យូហ្គឺត និងគីមឈីជួយកម្ចាត់បាក់តេរីដែលមាននៅក្នុងទ្វារមាសបានល្អបំផុត។
៦. កុម្ម៉ង់ដូ
កុម្ម៉ង់ដូហ្នឹងជាអ្វីទៅ? បន្ទាប់ពីរួមភេទរួចគួរកុំពាក់ខោក្នុង ព្រោះវាអាចធ្វើឲ្យទ្វារមាសរបស់អ្នកតឹងស្អុះស្អាប់ និយាយឲ្យចំគឺត្រូវស្រាតព្រោះទ្វារមាសអ្នកត្រូវការភាពស្រស់ស្រាយក្រោយការរួមភេទ៕
ប្រភព៖ popculture ប្រែសម្រួល៖ Som Samdaneath