ញ៉ាំអាហារទាំងនេះដើម្បីសុខភាពបេះដូងអ្នក
- 2018-04-15 02:28:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំអាហារទាំងនេះដើម្បីសុខភាពបេះដូងអ្នក
ចន្លោះមិនឃើញ
រាងកាយមនុស្សម្នាក់ៗត្រូវការជាតិម៉ាញេស្យូមជាច្រើនដែលជាតិម៉ាញេស្យូមនេះមានតួនាទីជួយត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម, ជួយបង្កើនថាមពល, រក្សាតុល្យភាពសម្ពាធឈាម, ផលិតសារជាតិប្រឆាំងភាពចាស់ជរា, និងត្រួតពិនិត្យជាតិប្រូតេអ៊ីន។
បើសិនជាអ្នកកង្វះនូវជាតិម៉ាញេស្យូម, អ្នកនឹងជួបប្រទះនូវអាការដូចជា៖
-គេងមិនលក់
-ចុកចាប់សាច់ដុំ
-អស់កម្លាំង
-ឆ្អឹងពុកផុយ
-ឧស្សាហ៍ឈឺក្បាល
-គ្មានតុល្យភាពអ័រម៉ូន
-ជំងឺបេះដូង
-អស់កម្លាំង
-ជំងឺតប់ប្រមល់
ដូចនេះដើម្បីការពារខ្លួនអ្នកឱ្យជៀសផុតពីជំងឺដែលបណ្ដាលមកពីកង្វះជាតិម៉ាញេស្យូមនេះ, អ្នកគួរដឹងពីអាហារអ្វីខ្លះដែលសំបូរដោយជាតិនេះនិងបរិភោគបន្ថែមឱ្យបានច្រើន។
១. បន្លែពណ៌បៃតង
បន្លែពណ៌បៃតងនេះពិសេសដោយសារតែវាជួយបន្ថែមនូវជាតិម៉ាញេស្យូមទៅក្នុងរាងកាយរបស់អ្នក។
២. គ្រាប់ល្ពៅ
គ្រាប់ល្ពៅគ្រាន់តែជាអាហារសម្រន់សម្រាប់ញ៉ាំលេងពេលអផ្សុកមាត់តែប៉ុណ្ណោះ។ តែវាជាគ្រាប់ធញ្ញជាតិមួយបែបដែលសំបូរដោយជាតិម៉ាញេស្យូម។
៣. សណ្ដែក Almond
សណ្ដែក Almond ១ Ounce ស្មើរនឹង៨០mg នៃម៉ាញេស្យូមដែលមានសារប្រយោជន៍ដល់រាងកាយទាំងមូល។ សណ្ដែកនេះក៏មានសារធាតុប្រឆាំងភាពចាស់ជរាផងដែរ, ដែលជួយឱ្យរាងកាយមិនងាយចុះទ្រុឌទ្រោម។ លើសពីនេះវាមានវីតាមីន D ដែលមានប្រយោជន៍សម្រាប់ឆ្អឹងនិងសន្លាក់។
៤. ផ្លែចេក
ផ្លែចេកនេះតែងតែជាជម្រើសដ៏ល្អសម្រាប់ជាអាហារពេលព្រឹករបស់អ្នកនិងគ្រួសារ។ ដោយសារដែលវាឆ្ងាញ់និងពោរពេញទៅដោយជាតិម៉ាញេស្យូម, និងប៉ូតាស្យូម។
៥. សូកូឡាពណ៌ខ្មៅ
នេះប្រហែលអាហារដែលអ្នកចូលចិត្តជាងគេក្នុងចំណោមអាហារដែលបានរៀបរាប់ហើយ។ Dark Chocolate គឺសំបូរខ្លាំងទៅដោយម៉ាញេស្យូមដែលរាងកាយរបស់អ្នកត្រូវការ។ ជាការប្រសើរញ៉ាំវាជារៀងរាល់ថ្ងៃ!
៦. សណ្ដែកសៀង
សណ្ដែកសៀងសំបូរដោយជាតិរ៉ែ, ជាតិវីតាមីន, ម៉ាញេស្យូម, និងជាតិ Fiber។
៧. ត្រី
ត្រីជាអាហារសំខាន់មួយដែលសំបូរដោយជាតិម៉ាញេស្យូមនិងផ្ដល់ជាតិ Omega 3 Fatty acids ដល់រាងកាយហើយវាក៏មានវីតាមីន D ផងដែរ។ ហើយប្រភេទត្រីដែលមានការទទួលស្គាល់ថាជាត្រីដែលមាន Omega 3 និង ម៉ាញេស្យូមគឺ ពពួកត្រី Salmon និង Mackerel ។
១០. តៅហ៊ូ
តៅហ៊ូធ្វើមកពីសណ្ដែកសៀងដែលយើងបានរៀបរាប់ខាងលើរួចមកហើយថាវាមានសារជាតិអ្វីខ្លះដែលមានប្រយោជន៍ដល់សុខភាព។ បើអ្នកមិនចង់ញ៉ាំសណ្ដែកសៀងទេអ្នកអាចញ៉ាំតៅហ៊ូនេះជំនួសវិញក៏បាន។
៨. Broccoli
Broccoli គឺជាបន្លែដែលមានប្រយោជន៍ដល់សុខភាពជាងគេនៅលើទីផ្សារ។ Broccoli មួយចានមានម៉ាញេស្យូមជាច្រើនសម្រាប់រាងកាយ។ Broccoli មិនសូវជាមានអ្នកចូលចិត្តញ៉ាំប៉ុន្មានទេតែត្រូវចាំថារាងកាយអ្នកត្រូវការវាជាចាំបាច់ដើម្បីមានសុខភាពល្អ។
ប្រភព៖ healthyleo ប្រែសម្រួល៖ Sin Sovannleakhena